• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពកិច្ចការបរទេសនិងច្បាប់

ពីថ្ងៃទី២៩ វិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារនៃគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន យុវជនជំទង់ចំណុះរដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានគណៈកម្មាធិការ លោក Phan Van Binh ទៅបំពេញទស្សនកិច្ចការងារនៅអ៊ីតាលី។

ក្រុមការងារបានជួបធ្វើការជាមួយអនុប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni ( រូបថតៈNgự Bình/Vietnam+)

ក្នុងរយៈពេលស្នាក់នៅអ៊ីតាលី ក្រុមការងារបានជួបធ្វើការជាមួយអនុប្រធានសភាជាន់ទាបអ៊ីតាលី Marina Sereni ប្រធានគណៈ កម្មាធិការកិច្ចការបរទេសព្រឹទ្ធសភានិងជាប្រធានក្រុមសមាជិកសភាអ៊ីតាលីវៀតណាម Ferdinando Casini រួមទាំងថ្នាក់ដឹកនាំស្ថាប័នមានសមត្ថ កិច្ចមួយចំនួនរបស់ក្រសួងអប់រំ ក្រសូងការបរទេសនិង​សាកលវិទ្យា ល័យ Sapienza ជាសាកលវិទ្យាល័យធំបំផុតនៅអឺរ៉ុបនិង យូរបំផុតនៅទីក្រុងរ៉ូមផងដែរ។

លោក Phan Van Binh បានឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ចគឺ សំដៅបង្កើនទំនាក់ទំនងមិត្តភាព កិច្ចការបរទេស និងការងារច្បាប់រវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ស្វែងយល់នូវគោលនយោបាយជាតិ ប្រព័ន្ធច្បាប់លើបណ្តាវិស័យទាក់ទិននានានិងដាក់ចេញទិសដៅសហប្រតិបត្តិការ ជាក់ស្តែងរវាងភាគីទាំងពីរ​ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top