• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអូស្រ្តាលីបានឯកភាពបន្តលើកកម្ពស់ការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

នាថ្ងៃទី ២១ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាតំបន់ អន្តរជាតិដែលមានការ យកចិត្តទុកដាក់ទៅវិញទៅមក។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ថា ចំណងមិត្តភាព ការយោគយល់គ្នានិងការជឿទុកចិត្តគ្នាគឺជាកម្លាំងចលករក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងទូលំទូលាយរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀងសហការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អូស្ត្រាលីឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅជាងនេះទៅទៀត។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពបន្តពង្រឹងការផ្សាភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការតាមបណ្តាយន្តការនិងវេទិកាក្នុងតំបន់និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តលើកកម្ពស់ការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ


ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ដូចដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្ដរជាតិ ក្នុងនោះមាន UNCLOS  ១៩៨២; អនុវត្ត DOC យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពដើម្បីឈានដល់សម្រេចបាននូវ COC ដែលមានប្រសិទ្ធិភាពនិងសមស្របជាមួយច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផង។

នាឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញលោកនាយករដ្ឋមន្រ្តី Scott Morrison និងភរិយា មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត។ នាយករដ្ឋមន្ត្រីលោក Scott Morrison បានថ្លែងអំណរគុណ ហើយទទួលយកសេចក្តីអញ្ជើញដោយរីករាយ ព្រមទាំងបង្ហាញនូវបំណងចង់ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងភរិយាទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលីនាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top