នាថ្ងៃទី៥ធ្នូ នៅរដ្ឋធានី Buenos Aires អាហ្សង់ទីននិងវៀតណាមបានអនុវត្តជំនួបពិគ្រោះយោបល់នយោបាយលើកទី ៧ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។នៅក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីការបទេសប្រទេសម្ចាស់ផ្ទះ លោក Calos Foradori និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Dang Dinh Quy បានឯកភាពគ្នា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វេទិកាពហុភាគី ក្នុងនោះមានវេទិកាសហប្រតិបត្តិការអាមេរិកឡាទិននិងអាស៊ីអាគ្នេយ៍ ព្រមទាំងសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងធម្មនុញ្ញ អង្គការសហប្រជាជាតិ។ អនុរដ្ឋមន្ត្រី Calos Foradori បានសម្តែងគោលបំណងបង្កើន កិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ី-ប៉ាស៊ីហ្វិកមួយចំនួន ក៏ដូចជាការចូលរួមសន្ធិសញ្ញាស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម