• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកពន្លឿនដំណើរការបើកទីផ្សារផលិតផលកសិកម្ម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៨ ខែសីហា អនុរដ្ឋមន្ត្រីលោក Hoang Trung និងគណៈប្រតិភូនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រី Jason Hafemeister និងតំណាងទីភ្នាក់ងារពាក់ព័ន្ធនៃក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក។
គណៈប្រតិភូក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយអនុរដ្ឋមន្ត្រី Hoang Trung បានធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិក លោក Jason Hafemeister (រូបថត៖ VOV)

អនុរដ្ឋមន្ត្រីលោក Hoang Trung បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពន្លឿនការបើកទីផ្សារសម្រាប់ផ្លែឈើមួយចំនួន ដែល វៀតណាមមានគុណសម្បត្តិក្នុងការនាំចេញ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើវិស័យការពាររុក្ខជាតិ; និងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងការវិនិយោគក្នុងផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព និងការកាត់បន្ថយការបំភាយឧស្ម័ន៖ យើងមានផ្លែឈើ ៨ ប្រភេទដែលនាំចេញទៅទីផ្សារអាមេរិក ហើយផ្លែផាសិនជាប្រភេទផ្លែ ឈើទី ៩។ មកដល់ពេលនេះ ដំណាក់កាលបច្ចេកទេសត្រូវបានភាគីទាំងសងខាងដោះស្រាយតាមបទប្បញ្ញត្តិរបស់ភាគីនីមួយៗ ហើយសង្ឃឹមថា នៅពេលវេលាយ៉ាងឆាប់ៗខាងមុខ ផ្លែផាសិនរបស់យើងនឹងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ទាក់ទិននឹងបញ្ហានៃការបើកទីផ្សារនេះ មានផ្លែឈើជាបន្តបន្ទាប់ ដែលក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានដឹកនាំបំពេញឯកសារបច្ចេកទេស ដូចជា ក្រូចឆ្មាគ្មានគ្រាប់ ខ្នុរ និងផ្លែត្របែកជាដើម។ ទាំងនេះគឺជាផ្លែឈើដែលយោងទៅតាមសំណើរបស់ធុរកិច្ចអាមេរិក ក៏ដូចជាសហគមន៍វៀតណាមរបស់យើង យើងពិតជាសង្ឃឹមថា ផ្លែឈើទាំងនេះនឹងត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋ អាមេរិក។ យើងនឹងបន្តការចរចាបើកចំហដើម្បីឱ្យផ្លែឈើទាំងនេះនឹងមានលក់ក្នុងពេលឆាប់ៗនៅទីផ្សារសហរដ្ឋអាមេរិក

អនុរដ្ឋមន្ត្រី Hoang Trung សង្ឃឹមថា ក្រសួងកសិកម្មអាមេរិកនឹងមានសំឡេងសមស្របក្នុងដំណើរការពិគ្រោះយោបល់ទាក់ទងនឹងករណីការពារពាណិជ្ជកម្មសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវៀតណាម ជាពិសេសចំពោះឈើ បង្គាទឹកក្តៅ និងទឹកឃ្មុំរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top