• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឧស្សាហកម្មនិងថាមពល

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពាណិជ្ជកម្ម លោក Nguyen Hong Dien និងលោក ឆាយ ណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម (រូបថត៖ ក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម)
 

នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឆាយ ណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ វៀតណាមដើម្បីផ្លាស់ប្តូរយោបល់ និងឯកភាពគ្នានូវវិធានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលរវាងវៀតណាមនិងកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការរក្សានិងពង្រឹងវិធានការការពារនិងទប់ស្កាត់ជំងឺរាតត្បាតនៅតាមច្រកព្រំដែនគោក និងផ្លូវទឹក ដោយធានា មិនឲ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់ទំនិញសំខាន់ៗ ដូចជាសុខាភិបាលនិងស្បៀងអាហារជាដើម។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា៖ “ក្នុងបរិបទដែលជំងឺរាតត្បាតកំពុងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ហើយសហគ្រាសនៃប្រទេសទាំងពីរក៏ជួបការលំបាកជាច្រើនក្នុងប្រតិបត្តិការដែរ តាមនោះយើងត្រូវធានាថា មិនបង្កើតថែមទៀតការលំបាកសម្រាប់សហគ្រាសនិងប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ចាំបាច់ត្រូវរក្សា មិនធ្វើឲ្យខកខាននូវខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញរវាងប្រទេសទាំងពីរ ជាពិសេសផលិតផលយុទ្ធសាស្ត្រ ផលិតផលកសិកម្ម ផលិតផលស្បៀងអាហារនិងសុខាភិបាល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់អ្នកប្រើប្រាស់នៃប្រទេសទាំងពីរ”។

ភាគីទាំងពីរក៏បានឯកភាពគ្នា នឹងរួមគ្នាពិនិត្យឡើងវិញនិងធ្វើវិសោធនកម្មបំពេញបន្ថែមក៏ដូចជាចុះហត្ថលេខាលើក្របខ័ណ្ឌច្បាប់ថ្មីស្តីពីពាណិជ្ជកម្ម ជាពិសេសគឺកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជម្រុញពាណិជ្ជកម្មទ្វេភាគីដំណាក់កាល ២០២២-២០២៣; ពន្លឿនវឌ្ឍនភាពនៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតភ្ជាប់និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន; ជួយឧបត្ថម្ភសហគ្រាសអនុវត្តន៍សកម្មភាពពន្លឿនពាណិជ្ជកម្ម កសាងពាណិជ្ជសញ្ញានិងបណ្តាញចែកចាយ រួមទាំងពង្រឹងការចែករំលែកព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងការរត់ពន្ធឆ្លងដែនជាដើម។

លោករដ្ឋមន្រ្តី Nguyen Hong Dien បានបញ្ជាក់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងគាំទ្រដល់ស្ថាប័នតំណាងនិងស្ថានទូតកម្ពុជាប្រចាំនៅវៀត ណាម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា ឲ្យទទួលបានលទ្ធផលវិជ្ជមានកាន់តែច្រើននាពេលអនាគត។

ក្នុងឱកាសនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានជូនដល់ស្ថានទូតកម្ពុជាប្រចាំនៅវៀត ណាមនិងក្រសួងដៃគូ នូវម៉ាសការពារចំនួន ៥ ម៉ឺនសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសំឡេងវៀណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top