ព័ត៌មាន
វៀតណាមធ្វើអធិបតីវេទិកាស្តីពីតួនាទីនៃបច្ចេកវិទ្យាព័ត៌មានក្នុងការជំរុញសិទ្ធិសេដ្ឋកិច្ចវប្បធម៌និងសង្គម
វៀតណាមធ្វើអធិបតីវេទិកាស្តីពីតួនាទីនៃបច្ចេកវិទ្យាព័ត៌មានក្នុងការជំរុញសិទ្ធិសេដ្ឋកិច្ចវប្បធម៌និងសង្គម
នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខាងក្រៅសម័យប្រជុំប្រចាំលើកទី ៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ប្រចាំនៅទីក្រុង Geneva ស្វីស គណៈប្រតិភូ អចិន្ត្រៃយ៍របស់វៀតណាមនៅខាងក្រៅ អ.ស.ប. អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបណ្ដាអង្គភាពអន្តរជាតិផ្សេងៗទៀតនៅទីក្រុង Geneva បានរៀបចំវេទិកាអន្តរជាតិស្តីពី «តួនាទីរបស់បច្ចេកវិទ្យាព័ត៌មាននិងការផ្សព្វផ្សាយក្នុងការ ជំរុញសិទ្ធិសេដ្ឋកិច្ចវប្បធម៌និងសង្គកិច្ច កាត់បន្ថយអសមភាព»។ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ ទីក្រុង Geneva លោក Duong Chi Dung បានធ្វើអធិបតីវេទិកានេះ។
ថ្លែមតិនៅពិធីបើកវេទិកា ឯកអគ្គរដ្ឋទូត Duong Chi Dung បានលើកឡើង ទិសដៅពិភាក្សាមួយចំនួន ព្រមទាំងផ្តោតទៅលើគោលនយោបាយស្ថានភាពអភិវឌ្ឍន៍និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ នៅវៀតណាមលើវិស័យសេវាកម្មសាធារណៈផលិតកម្មនិងជួញដូរកសិផល។ លោកក៏បានលើកច្បាស់នូវការសាកល្បងមួយចំនួននាបច្ចុប្បន្នដូចជាស្ថានភាពខ្វះខាតប្រភពធនធានវិនិយោគការអន់ថយខាងបច្ចេកទេសនិងការសាបសូន្យនៃមុខរបរប្រពៃណីមួយចំនួន។ អង្គសន្និសីទនានាបានស្វាគមន៍និងគាំទ្រការផ្តើមគំនិតរបស់វៀតណាម និងបណ្ដាប្រទេសសហគាំពារក្នុងការរៀបចំវេទិកាអំពីប្រធានបទនេះ។
បញ្ចប់វេទិកា ឯកអគ្គរដ្ឋទូតវៀតណាម លោក Duong Chi Dung បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍សំដៅបង្រួញគំលាតឌីជីថល ជំរុញការអភិវឌ្ឍនិរន្តរភាព កាត់បន្ថយអសមភាព តាមរយៈនោះ ជំរុញបណ្ដាសិទ្ធិសេដ្ឋកិច្ចវប្បធម៌សង្គមរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះ រំលឹកបណ្ដាអង្គការអន្តរជាតិលើវិស័យផ្សេងៗ បង្កើនកិច្ចសហការដើម្បីឲ្យមានការទាក់ទងពហុភាគីអំពីបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម