• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាសហប្រធាននៃកិច្ចសន្ទនាការពារជាតិ-សន្តិសុខជាមួយ EU និងកិច្ចប្រជុំបញ្ជាការការពារជាតិរបស់ EU

គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានធ្វើជាសហប្រធាននៃកិច្ចសន្ទនាការពារជាតិ - សន្តិសុខ វៀតណាម - សហភាពអឺរ៉ុប (EU) លើកដំបូងនិងចូលរួមកិច្ចប្រជុំមេបញ្ជាការ ការពារជាតិ EU នៅទីក្រុងប្រ៊ុចសែល (នៃព្រះរាជាណាចក្រប៊ែលហ្សិក) ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០១៩។

ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh នៅឯកិច្ចប្រជុំបញ្ជាការការពារជាតិសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក

នៅឯកិច្ចសន្ទនាការពារជាតិ-សន្តិសុខ វៀតណាម - EU, ភាគីទាំងពីរបានពិភាក្សាលើវិធានការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិង EU ស្តីពីការបង្កើតក្រប ខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមទៅក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU (កិច្ចព្រមព្រៀង FPA) ដែលទើបបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ ២០១៩ ព្រមទាំងពិភាក្សាលើយថាទស្សន៍ដែលវៀតណាមចូលរួមក្នុងការគ្រប់គ្រងវិបត្តិរបស់ EU ស្របតាមសមត្ថភាពនិងតម្រូវការរបស់ខ្លួន។ នៅទីនេះ សហភាពអឺរ៉ុបបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះសេរីភាព សន្តិសុខនិងសុវត្ថិភាពនៃការធ្វើនាវាចរណ៍​​និងអាកាសចរណ៍នៅសមុទ្រខាងកើត និងបាននិយាយថា  EU បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់​វៀតណាមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីសន្តិភាព ស្ថេរភាពរួមនៃតំបន់នីមួយៗនិងពិភពលោកទាំងមូល។

មុននោះ ថ្លែងក្នុងកិច្ចប្រជុំមេបញ្ជាការការពារជាតិ EU នាថ្ងៃទី ២១ វិច្ឆិកានោះ អនុរដ្ឋមន្ត្រីការពារជាតិ លោក Nguyen Chi Vinh បានសម្តែងនូវការយកចិត្តទុកដាក់របស់វៀតណាមចំពោះភារកិច្ចបណ្តុះបណ្តាលនិងហ្វឹកហ្វឺនរបស់ EU សម្រាប់ប្រទេសអាហ្វ្រិកនានា ព្រមទាំងអះអាងពីកិច្ចសហប្រតិបត្តិការជាមួយ EU របស់វៀតណាម ក្នុងនាមជាដៃគូមានការទទួលខុសត្រូវរបស់ EU ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ ជាពិសេសបន្ទាប់ពីវៀតណាមនិង EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA រួចជាស្រេច។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំបញ្ជាការការពារជាតិ EU ត្រូវបានរៀបចំឡើងដោយគណៈកម្មការយោធា EU  ដោយមានការចូលរួមពីបញ្ជាការការពារជាតិរបស់ប្រទេសសមាជិក EU ចំនួប ២៨ ប្រទេស។  កិច្ចប្រជុំនេះត្រូវបានរៀបចំពីរដងក្នុងមួយឆ្នាំជាមួយនឹងការប្រជុំ ពិភាក្សាអំពីស្ថានភាពសន្តិសុខនិងការពារជាតិ សកម្មភាពគ្រប់គ្រងវិបត្តិរបស់ EU និងដៃគូនានារបស់ EU។ យ៉ាងណាមិញ ចាប់តាំងពីរភាគីទាំងពីរបានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង FPA នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៩នោះ  វៀតណាមបានចូលរួមកិច្ចប្រជុំក្នុងនាមជាដៃគូរបស់​សហភាពអឺរ៉ុប៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top