• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន១,៥លានដូស

វៀតណាមទទួលជានិមិត្តរូបកញ្ចប់វ៉ាក់សាំង Pfizer/BioTech ចំនួន១លាន៥សែនដូស ផ្គត់ផ្គង់ ដោយយន្តការ COVAX ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក។


នៅរសៀលថ្ងៃទី៤ ខែតុលា​ ក្រសួងការបរទេសវៀតណាមបានរៀបចំពិធី ទទួលជានិមិត្តរូបកញ្ចប់វ៉ាក់សាំង Pfizer/BioTech ចំនួន១លាន៥សែនដូស ផ្គត់ផ្គង់ ដោយយន្តការ COVAX ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក។ ថ្លែងនៅ ពិធីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Hoang Giang បានកោត សរសើរការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងទាន់ពេលវេលារបស់កម្មវិធី COVAX និងរដ្ឋាភិបាល ប្រជាជនអាមេរិកក្នុងបរិបទដែលវៀតណាមកំពុងមានតម្រូវការជំរុញការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបានឆាប់រហ័សជាងទៀត។ ការជួយឧបត្ថម្ភនេះបាននិងកំពុងរួម ចំណែកជួយវៀតណាមគ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព សម្របខ្លួន ប្រកបដោយសុវត្ថិភាព នាំប្រទេសជាតិឈានចូលដំណាក់កាលប្រក្រតីភាពថ្មី។ លោក អនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយការចែកចាយវ៉ាក់សាំងលើកនេះ COVAX បន្តជា អង្គការផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតដល់វៀតណាមដោយមានចំនួនវ៉ាក់សាំងសរុបចំនួន១៤លានដូសត្រូវបានបញ្ជូនមកវៀតណាមទៅហើយ ខណៈដែលអាមេរិកជាប្រទេស ផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតដល់វៀតណាម ដោយចំនួនសរុប៧,៥ លានដូស៕

តាម VOV5  - វិទ្យុសំឡេងវៀតណាម

ពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (Le Minh Hung) បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម ក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

Top