• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួលរៀបចំកិច្ចប្រជុំលើកទី ៨ នៃក្រុមការងារអាស៊ាន ៨ ស្តីពីសារធាតុគីមី និងកាកសំណល់

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន (ចំណុចបង្គោលនៃសមាគមមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានវៀតណាម - ASOEN Vietnam) ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំលើកទី៨ នៃក្រុមការងារអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់ (ហៅកាត់ថា AWGCW-8) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ (រូបថត៖ TTXVN)

កិច្ចប្រជុំលើកទី៨ នៃក្រុមការងារសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីសារធាតុគីមី និងកាកសំណល់ (AWGCW-៨) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥-៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន (ចំណុចបង្គោលនៃសមាគមមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបរិស្ថានវៀតណាម - ASOEN Vietnam) ដោយសហការជាមួយលេខាធិការដ្ឋានអាស៊ាន។

សមាជិកចូលរួមកិច្ចប្រជុំនឹងពិភាក្សាលើប្រធានបទចំនួន ៤រួមមាន៖ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរព័ត៌មានស្តីពីបច្ចេកវិទ្យា ការអនុវត្តល្អបំផុត; អនុវត្តខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីសារធាតុគីមី និងកាកសំណល់; ស្តារតំបន់ដែលត្រូវបំពុលដោយសារធាតុគីមី និងកាកសំណល់គ្រោះថ្នាក់; ធ្វើបច្ចុប្បន្នភាពលទ្ធផលដែលទាក់ទងនឹងអនុសញ្ញា Stockholm ស្តីពីការបំពុលសរីរាង្គជាប់លាប់ (POPs) នៅសន្និសីទនៃភាគីចូលរួមអនុសញ្ញា Basel, Rotterdam និង Stockholm ឆ្នាំ ២០២២ និង ២០២៣។

លទ្ធផលនៃកិច្ចប្រជុំនឹងរួមចំណែកក្នុងការកសាងតំបន់អាស៊ានកាន់តែបៃតងនិងនិរន្តរភាពជាង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top