• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់ប្រទេសផ្សេងៗក្នុងអន្តរកាលក្រោយជម្លោះ

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន​បើក​កិច្ច​ពិភាក្សា​បើក​ចំហ​ក្រោម​ប្រធានបទ “យុត្តិធម៌ក្នុងអន្តរកាល៖ សមាសភាគដ៏សំខាន់ក្នុងការកសាងសន្តិសុខជានិរន្ត”។ នៅទីនេះ​ ប្រទេស ជាច្រើនបានចែករំលែកបទពិសោធន៍ប្រើប្រាស់វិធីសាស្ត្រខុសៗគ្នានៃយុត្តិ ធម៌ក្នុង​អន្តរកាល​នៃ​ប្រទេស​ខ្លួន។
 
លោក​ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមតំណាងវៀតណាម ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា គោល​ដៅ​ចុងក្រោយនៃយុត្តិធម៌ ក្នុងអន្តរកាលនោះ គឺភាពសុខដុមរមនាជាតិនិងការអភិវឌ្ឍដោយចីរភាព ហេតុដូច្នេះ​ត្រូវតែគិតដល់ផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រទេសជាតិ ព្រមទាំងលុប​បំបាត់​ទាំង​ស្រុង​នូវ​មូល​ហេតុ​នៃ​ជម្លោះផងដែរ។ លោកបាន បន្ថែមទៀតថា ដំណើរការយុត្តិធម៌ក្នុងអន្តរកាលត្រូវចាប់ផ្ដើមពីប្រជាជន ដោយ​ប្រជាជនធ្វើជាម្ចាស់ មានការចូលរួមរបស់ប្រជាជន រួមទាំងនារី យុវ ជន កុមារនិង​ក្រុម​មុខ​សញ្ញា​ងាយ​រង​គ្រោះ ​ព្រមទាំងមិនអាចចាប់បង្ខំអនុវត្ត តាមគំរូផ្សេងណាមួយ ឬចម្លងពីប្រទេសផ្សេងណាមួយឡើយ។
 
លោក​ឯកអគ្គរដ្ឋទូត Dang Dinh Quy បានចែករំលែកថា វិទ្យាស្ថាន សន្តិភាព​និង​ផ្សះផ្សា​បង្កើត​ឡើង​ដោយ​អាស៊ាន​ មានតួនាទីដ៏សកម្មក្នុងការ បង្កើនសមត្ថភាពផ្សះផ្សា កសាងសន្តិភាពនិងជំរុញតួនាទីរបស់នារីនិង កុមារ​។ វៀតណាមមានការយោគយល់យ៉ាងពេញលេញ ហើយចែករំលែក ការលំបាក​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​អន្តរកាល​ក្រោយ​ជម្លោះ ព្រមទាំង ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ចែករំលែកបទពិសោធន៍ជាមួយប្រទេស ទាំងអស់អំពីបញ្ហា​នេះផងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top