• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែចាត់ទុកធនាគារពិភពលោកជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុត

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang នារសៀលថ្ងៃទី៤ មេសា នៅទីក្រុងហាណូយ ខណៈពេលទទួលជួបជាមួយលោកស្រី Carolyn Turk នាយិកាប្រចាំប្រទេសរបស់ធនាគារពិភពលោក (WB) នៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី  លោក Tran Luu Quang ទទួលជួបលោកស្រី Carolyn Turk នាយកធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម (រូបថត៖ VNA)
 

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងការគាំទ្ររបស់ធនាគារពិភពលោកតាមរយៈការផ្តល់ឱ្យវៀតណាមនូវដើមទុនអនុគ្រោះប្រមាណ ២៥ ពាន់លានដុល្លារអាមេរិក រួមជាមួយនឹងជំនួយបច្ចេកទេស និងការពិគ្រោះយោបល់គោលនយោបាយ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាមចាប់ពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន។

លោកឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូវៀតណាម-WB នឹងបន្តអភិវឌ្ឍន៍បន្ថែមទៀតនាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័ននានារបស់វៀតណាមនឹងសហការយ៉ាងសកម្មជាមួយ WB ក្នុងការកសាងក្របខណ្ឌភាពជាដៃគូជាតិ (CPF) ដើម្បីកំណត់ទិស ភាពជាដៃគូរវាងភាគីទាំងពីរក្នុងដំណាក់កាល ២០២៣-២០២៧ រួមចំណែកជួយវៀតណាមប្រមូលធនធានទាំងអស់ដើម្បីសម្រេចបាននូវគោលដៅធំៗដូចជា៖ គោលដៅអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ ការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យត្រឹមឆ្នាំ ២០៥០ និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long…។

រីឯខ្លួនវិញ លោកស្រី Carolyn Turk បានអះអាងថា WB នឹងបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរអភិវឌ្ឍន៍នាពេលខាងមុខ ហើយត្រៀមខ្លួនជាស្រេចគាំទ្រយ៉ាងសកម្មនូវការអភិវឌ្ឍរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ សំដៅរួមចំណែក ជួយវៀតណាមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top