• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដឹកនាំកិច្ចប្រជុំលើកទី៤៧ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន

នេះជាកិច្ចប្រជុំចុងក្រោយដែលវៀតណាមកាន់តួនាទីជាប្រធានក្រុមប្រឹក្សាប្រគល់សុទ្ធិមូលនិធិអាស៊ានក្នុងឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូត Nguyen Hai Bang បានធ្វើជាប្រធានកិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន (រូបថត៖ VOV)

នាថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានបេសកកម្ម វៀតណាមប្រចាំនៅអាស៊ានបានអញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាប្រគល់សិទ្ធិមូលនិធិអាស៊ាន (AF BOT 47) តាមទម្រង់អនឡាញ។ នេះជាកិច្ចប្រជុំចុងក្រោយ ដែលវៀត ណាមកាន់តួនាទីជាប្រធានក្រុមប្រឹក្សាប្រគល់សិទ្ធិ មូលនិធិអាស៊ានក្នុងឆ្នាំ២០២១។

ក្នុងជំនួបនេះ តាងនាមឲ្យ AF BOT លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការរៀបចំសកម្មភាពរបស់មូលនិធិ ដើម្បីបង្កើនការយល់ដឹងអំពីអាស៊ាន តភ្ជាប់និងសម្របសម្រួលជាមួយលេខាធិការដ្ឋានអាស៊ាន និងដៃគូនានា។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាដែលនៅសេសសល្យ ក៏ដូចជាទិសដៅអភិវឌ្ឍន៍នៃមូលនិធិអាស៊ានក្នុងឆ្នាំ ២០២២ រួមទាំងផែនការជ្រើសរើសនាយកប្រតិបត្តិរបស់មូលនិធិសម្រាប់ដំណាក់កាល ២០២៣-២០២៦ ផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានប្រគល់តួនាទីជាប្រធាន AF BOT ជូនឯកអគ្គរដ្ឋទូត-ប្រធានបេសកកម្មប្រ៊ុយណេប្រចាំអាស៊ាន។ ប្រ៊ុយណេនឹងទទួលតួនាទីនេះនៅឆ្នាំ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top