• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដាក់ចេញគោលដៅដល់ឆ្នាំ ២០៥០ នឹងមានកំពង់ផែនេសាទចំនួន ១៨៤ កន្លែង

ប្រព័ន្ធកំពង់ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់កប៉ាល់នេសាទ ជាកម្មសិទ្ធិរបស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជលផល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យនេសាទ។
  កំពង់ផែនេសាទ Tam Quan នៅ Binh Dinh គឺជាកំពង់ផែនេសាទប្រភេទទី ២ (រូបថត៖ TTXVN)  

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សេចក្តីព្រាងផែនការមេស្តីពីប្រព័ន្ធកំពង់ ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់នាវានេសាទ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំពុងត្រូវបានក្រសួង ធ្វើការពិគ្រោះយោបល់ពីក្រសួង ស្ថាប័ន មូលដ្ឋាននានា ដោយមានគោលដៅដល់ឆ្នាំ២០៥០ ប្រទេសទាំងមូលនឹងមានកំពង់ផែនេសាទចំនួន ១៨៤ កន្លែង ដែលអាចបំពេញបរិមាណអាហារសមុទ្រសរុបដែលឆ្លងកាត់កំពង់ផែប្រហែល ២,៩៨៣ លានតោន/ឆ្នាំ និងជម្រកជម្លៀសព្យុះចំនួន ១៦០ កន្លែងសម្រាប់កប៉ាល់នេសាទ។

ប្រព័ន្ធកំពង់ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់កប៉ាល់នេសាទ ជាកម្មសិទ្ធិរបស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជលផល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យនេសាទ។ អាស្រ័យហេតុនេះ រួមចំណែកក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ជំនះលើការព្រមាន “កាតលឿង” របស់គណៈកម្មការអឺរ៉ុបសម្រាប់អាហារសមុទ្រវៀតណាម និងជួយជលផលវៀតណាមមានឱកាសអំណោយផលពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA); បង្កើតឋានៈដ៏សំខាន់ និងតភ្ជាប់ខ្សែសង្វាក់តម្លៃនៃផ្នែកអាហារសមុទ្រ ដើម្បីបង្កើនចំណូលនាំចេញនៅក្នុងសេដ្ឋកិច្ចវៀតណាម៕

វៀតណាមដាក់ចេញគោលដៅដល់ឆ្នាំ ២០៥០ នឹងមានកំពង់ផែនេសាទចំនួន ១៨៤ កន្លែង

(VOVWORLD) - ប្រព័ន្ធកំពង់ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់កប៉ាល់នេសាទ ជាកម្មសិទ្ធិរបស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជលផល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យនេសាទ។ 
វៀតណាមដាក់ចេញគោលដៅដល់ឆ្នាំ ២០៥០ នឹងមានកំពង់ផែនេសាទចំនួន ១៨៤ កន្លែង - ảnh 1កំពង់ផែនេសាទ Tam Quan នៅ Binh Dinh គឺជាកំពង់ផែនេសាទប្រភេទទី ២ (រូបថត៖ TTXVN)

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សេចក្តីព្រាងផែនការមេស្តីពីប្រព័ន្ធកំពង់ ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់នាវានេសាទ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំពុងត្រូវបានក្រសួង ធ្វើការពិគ្រោះយោបល់ពីក្រសួង ស្ថាប័ន មូលដ្ឋាននានា ដោយមានគោលដៅដល់ឆ្នាំ២០៥០ ប្រទេសទាំងមូលនឹងមានកំពង់ផែនេសាទចំនួន ១៨៤ កន្លែង ដែលអាចបំពេញបរិមាណអាហារសមុទ្រសរុបដែលឆ្លងកាត់កំពង់ផែប្រហែល ២,៩៨៣ លានតោន/ឆ្នាំ និងជម្រកជម្លៀសព្យុះចំនួន ១៦០ កន្លែងសម្រាប់កប៉ាល់នេសាទ។

ប្រព័ន្ធកំពង់ផែនេសាទ និងជម្រកជម្លៀសព្យុះសម្រាប់កប៉ាល់នេសាទ ជាកម្មសិទ្ធិរបស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជលផល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វិស័យនេសាទ។ អាស្រ័យហេតុនេះ រួមចំណែកក្នុងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ជំនះលើការព្រមាន “កាតលឿង” របស់គណៈកម្មការអឺរ៉ុបសម្រាប់អាហារសមុទ្រវៀតណាម និងជួយជលផលវៀតណាមមានឱកាសអំណោយផលពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA); បង្កើតឋានៈដ៏សំខាន់ និងតភ្ជាប់ខ្សែសង្វាក់តម្លៃនៃផ្នែកអាហារសមុទ្រ ដើម្បីបង្កើនចំណូលនាំចេញនៅក្នុងសេដ្ឋកិច្ចវៀតណាម៕

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top