• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដណ្តើមបាន Cup នៃពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ ២០១៩

នាយប់ថ្ងៃទី ២២ ខែវិច្ឆិកា ពិធីប្រកាសនិងប្រគល់ពានរង្វាន់បច្ចេកវិទ្យាព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក APICTA ២០១៩ បានប្រព្រឹត្តទៅនៅទីក្រុង Ha Long ខេត្ត Quang Ninh។ គណៈចាត់តាំងកម្មវិធីបានប្រគល់ពានរង្វាន់សម្រាប់ផលិតផលចំនួន ២៤មុខ និងប័ណ្ណសរសើរ Merit ចំនួន ៧៤។

ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់

តំណាងវៀតណាមដណ្តើមបាន Cup ១ និងប័ណ្ណសរសើរចំនួន ៨ ដែលជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងតារាងរៀបចំណាត់ថ្នាក់ផងដែរ។ លោកស្រី Dinh Thi Thuy តំណាងអង្គភាពទទួលបានពានរង្វាន់នៅឯពិធីបានអោយដឹងថា៖ “នាងខ្ញុំមានមោទនភាពណាស់ដែលផលិតផលបានឈ្នះរង្វាន់ រួមចំណែកក្នុងការអះអាងថា សហគ្រាស​វៀតណាមអាចចូលរួមបានយ៉ាងពេញលេញនៅលើឆាកអន្តរជាតិ ដោយផ្គត់ផ្គង់នូវផលិតផលដែលពិតជាមានប្រយោជន៍មិនត្រឹមតែសម្រាប់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។
នេះក៏ជាឱកាសដ៏ល្អក្នុងការរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍តាមនិន្នាការ Go Global  ដោយឆ្ពោះទៅរកទីផ្សារអន្តរជាតិ”។

សូមគូសបញ្ជាក់ថា ពានរង្វាន់ APICTA គឺជាពានរង្វាន់ដែលមានកិត្យានុភាពសម្រាប់ផលិតផលសេវាកម្មនិងដំណោះស្រាយផ្នែកព័ត៌មានវិទ្យាឆ្នើមក្នុងតំបន់អាស៊ី -​ ប៉ាស៊ីហ្វិក ដែលបានប្រារព្ធធ្វើជាលើកដំបូងនៅឆ្នាំ ២០០១។ ចំណែកឯឆ្នាំ ២០១៩នេះ គឺជាឆ្នាំដំបូងដែលវៀតណាមទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិនេះ។ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long ខេត្ត Quang Ninh និងបានទទួលស្វាគមន៍ប្រតិភូជិត ១.០០០ នាក់មកពីអង្គការសមាជិក APICTA ចំនួន ១៦ ផងដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top