• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដណ្តើមបានមេដាយចំនួន ៥គ្រឿង និងជាប់ចំណាត់ថ្នាក់ទី ៥ ក្នុងព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិឆ្នាំ ២០២២

ព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២២ មានការចូលរួមពីបេក្ខជនចំនួន ៣៦៨នាក់ នៃ ៧៧ គណៈប្រតិភូមកពី ៧៥ ប្រទេស និងតំបន់ដែនដី។ ឆ្នាំនេះ ជាឆ្នាំ ជាប់ៗគ្នា ការប្រឡងនេះត្រូវបានធ្វើឡើងជាទម្រង់អនឡាញ។ ក្រុមជម្រើសជាតិវៀតណាមប្រកួតតាមអ៊ីនធឺណិតនៅសាកលវិទ្យាល័យគរុកោសល្យជាតិហាណូយ។
  និស្សិតវៀតណាមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិឆ្នាំ២០២២ (រូបថត៖ moet.gov.vn)  

យោងតាមព័ត៌មានពីក្រសួងអប់រំ និងបណ្តុះបណ្តាល បានឲ្យដឹងថា និស្សិតទាំង ៥ រូប នៃក្រុមជម្រើសជាតិវៀតណាម បានចូលរួមការប្រកួតរូបវិទ្យាអន្តរជាតិឆ្នាំ២០២២ (IPhO ២០២២) ដោយស្វីសជាម្ចាស់រៀបចំ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកក្កដា តាមទម្រង់អនឡាញ សុទ្ធតែទទួលបានមេដាយទាំងអស់។ ជាក់ស្តែង គណៈប្រតិភូវៀតណាមដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធ១ គ្រឿង ឈរនៅលំដាប់ទី ៥ ក្នុងគណៈប្រតិភូទាំងមូល (បន្ទាប់ពីប្រទេសចិន រូម៉ានី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក) ក្នុងចំណោមគណៈប្រតិភូចូលរួមសរុបចំនួន ៧៧ ក្រុម។ គួរកត់សម្គាល់ថានេះជាឆ្នាំដំបូងដែលវៀតណាមមានសិស្សថ្នាក់ទី ១០ បានចូលរួមការប្រកួតរូបវិទ្យាអន្តរជាតិ និងទទួលបានមេដាយមាស។

ព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២២ មានការចូលរួមពីបេក្ខជនចំនួន ៣៦៨នាក់ នៃ ៧៧ គណៈប្រតិភូមកពី ៧៥ ប្រទេស និងតំបន់ដែនដី។ ឆ្នាំនេះ ជាឆ្នាំ ជាប់ៗគ្នា ការប្រឡងនេះត្រូវបានធ្វើឡើងជាទម្រង់អនឡាញ។ ក្រុមជម្រើសជាតិវៀតណាមប្រកួតតាមអ៊ីនធឺណិតនៅសាកលវិទ្យាល័យគរុកោសល្យជាតិហាណូយ។

លទ្ធផលដ៏ល្អប្រសើររបស់គណៈប្រតិភូវៀតណាមនៅឯព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអន្តរជាតិឆ្នាំ ២០២២ បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស សាស្ត្រាចារ្យ គ្រូបង្រៀន   ចំពេលមានការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនោះ និស្សិតល្អវៀតណាមផ្នែករូបវិទ្យាបន្តអះអាងពីឋានៈរបស់ខ្លួនក្នុងតំបន់ក៏ដូចជាលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុង Hai Duong លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស

ទីក្រុង Hai Duong លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស

នាថ្ងៃទី ១៤ ខែសីហា នៅទីក្រុង Hai Duong សាកលវិទ្យាល័យហាណូយ បានសម្របសម្រួលជាមួយមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង Hai Duong រៀបចំសិក្ខាសាលា “លើកកម្ពស់គុណភាពនៃការបង្រៀនភាសាអង់គ្លេស ក្នុងកម្មវិធីអប់រំមធ្យមសិក្សាទុតិយភូមិ” ។

Top