វៀតណាមឈានទៅមុខអំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ
មធ្យោបាយវាយតំលៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាព (SEDA) របស់ក្រុមហ៊ុនពិគ្រោះយោបល់គ្រប់គ្រង Boston Consulting Group (BCG) បានអះអាងថា៖ វៀតណាមទទួលបានសមិទ្ធិផលសកម្មសំខាន់ជាច្រើន ក្នុងដំណើរការផ្លាស់ប្តូរភាពសម្បូរធូធារសេដ្ឋកិច្ច ទៅជាគុណភាពរស់នៅរបស់ប្រជាជន។ ការវាយតំលៃនេះត្រូវបាននាំចេញក្នុងសន្និសីទកាសែត៖ ប្រទេសផ្កាឈូក ៖រក្សាសមិទ្ធិផលគួរអោយចាប់អារម្មណ័ របស់វៀតណាម ស្ដីអំពីកំណែទម្រង់ជីវភាពរស់នៅ របស់ប្រជាជនត្រូវបាន BCG រៀបចំឡើង នាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ តាមនោះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស ជួរមុខលើពិភពលោក (ឈរលំដាប់ថ្នាក៉ទី៤ក្នុងចំណោមប្រទេសចំនួន១៤៩) អំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារពីវិស័យសេដ្ឋកិច្ចទៅជាគុណភាពជីវភាពរស់នៅ របស់ប្រជាជន។ របាយការណ៍នេះបានសរអោយឃើញថា៖ សន្ទស្សន៍ GDP សំរាប់មនុស្សម្នាក់ៗ ទទួលបាន៥២០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែវៀតណាមស្ថិតនៅក្នុងចំណោម ប្រទេសអភិវឌ្ឍន៍និរន្តរភាព មានគុណភាពជីវភាពរស់នៅស្មើ នឹងប្រទេសមាន GDP គិតជាមនុស្សម្នាក់ចំនួន១០០០០ ដុល្លារអាមេរិក។ របាយការណ៍នេះក៏បានស្នើ អោយរដ្ឋាភិបាលវៀតណាមត្រូវមានសកម្មភាព ជាក់ស្ដែងមួយចំនួន ដូចជា៖ លើកកំពស់សមត្ថភាពសំរាប់ទីផ្សារពលករ រៀបចំកម្មវិធីតម្រង់ទិសដៅការងារសំរាប់វ័យក្មេង…លៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម