• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជឿជាក់ថា ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅឥណ្ឌានឹងត្រូវបានគ្រប់គ្រងក្នុងពេលឆាប់ៗនេះ

វៀតណាមតែងតែយកចិត្តទុកដាក់ តាមដានស្ថានភាព ក៏ដូចជា ត្រៀមជាស្រេចចែករំលែក គាំទ្ររដ្ឋាភិបាលនិងប្រជាជនឥណ្ឌាក្នុងគ្រាលំបាកនេះ។ វៀតណាមជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងរាល់ការខិតខំប្រឹងប្រែងរបស់ដ្ឋាភិបាលឥណ្ឌា ស្ថានភាពនឹងត្រូវបានគ្រប់គ្រងនិងមានស្ថេរភាពនាពេលឆាប់ៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang



នាថ្ងៃទី ២៦ ខែមេសា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការវិវឌ្ឍន៍បច្ចុប្បន្ននៃជំងឺកូវីដ ១៩ នៅឥណ្ឌានិងវិធានការគាំពារពលរដ្ឋវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា “យោងតាមព័ត៌មានពីស្ថានទូតវៀត ណាមប្រចាំនៅឥណ្ឌា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ការរីករាលដាលនៃជំងឺកូវីដ - ១៩ នៅឥណ្ឌាមានការប្រែប្រួលខ្លាំងណាស់ បង្កការខាតបង់និងផលប៉ះពាល់អវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ វៀតណាមតែងតែយកចិត្តទុកដាក់តាមដានស្ថានភាព ក៏ដូចជា ត្រៀមជាស្រេចចែករំលែក គាំទ្ររដ្ឋាភិ បាលនិងប្រជាជនឥណ្ឌាក្នុងគ្រាលំបាកនេះ។ វៀតណាមជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌា ស្ថានភាពនឹងត្រូវបានគ្រប់គ្រងនិងមានស្ថេរភាពនាពេលឆាប់ៗនេះ។

ទាក់ទិននឹងស្ថានភាពពលរដ្ឋវៀតណាមដែលកំពុងរស់នៅសិក្សានិងធ្វើការនៅឥណ្ឌា អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានបន្ថែមថា៖ នាពេលកន្លងមកនេះ ក្រសួងការបរទេស ស្ថាប័នតំណាងវៀតណាមប្រចាំនៅឥណ្ឌាបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងប្រទេសនិងក្នុងប្រទេសសាមី ហើយក្រុមហ៊ុនអាកាសចរណ៍បានរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមជិត ១.០០០ នាក់ត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្ននេះមានពលរដ្ឋវៀតណាមប្រមាណ ១០០ នាក់កំពុងរស់នៅក្នុងប្រទេសឥណ្ឌា។ ស្ថានបេសកម្មតំណាងរបស់វៀតណាមនៅឥណ្ឌាកំពុងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរទាំងក្នុងប្រទេសនិងអាជ្ញាធរឥណ្ឌា ដើម្បីឃ្លាំមើលស្ថានការណ៍រាតត្បាតយ៉ាងជិតស្និទ្ធ រក្សាបណ្តាញទំនាក់ទំនងជាមួយពលរវៀតណាមនិងត្រៀមវិធានការចាំបាច់។ ក្នុងករណីដែលត្រូវការជំនួយឬមានព័ត៌មានអំពីជនជាតិវៀតណាមដែលមានការលំបាក សូមទាក់ទងមកខ្សែទូរស័ព្ទគាំពារពលរដ្ឋនៃស្ថានទូតវៀតណាមនៅប្រទេសឥណ្ឌា តាមរយៈលេខ + ៩១-៧៣០៣-៦២៥-៥៨៨ ឬ ប៉ុស្តិ៍មេវិទ្យុទាក់ទងគាំពារពលរដ្ឋ តាមរយៈលេខ + ៨៤-៩៨១-៨៤៨-៤៨៤៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

អាជីវកម្មដាណឺម៉ាកអះអាងបន្តពង្រីកការវិនិយោគនិងអាជីវកម្មរយៈពេលវែងនៅវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។

Top