• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ច​កាល​យកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​ជាមួយបែលហ្សិក

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចការអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសបែលហ្សិក លោក Maxime Prevot។

នៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបែលហ្សិក; សង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងឆ្លៀតយកបានល្អនូវឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU(EVFTA); ស្នើឲ្យបែលហ្ស៊ិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA)។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កិច្ចការអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសបែលហ្សិក លោក Maxime Prevot។ រូបថត៖ TTXVN

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក បានអះអាងថា វៀតណាមជាដៃគូអាទិភាពកំពូលរបស់បែលហ្សិកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; សង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; អះអាងថានឹងរួមដំណើរនិងគាំទ្រវៀតណាមក្នុងការអនុវត្តសេចក្តីសម្រេចចិត្តគាំទ្រជនរងគ្រោះដោយជាតិគីមីពូលពណ៌លឿងទំ/ឌីអុកស៊ីននៅវៀតណាម។ លោក Maxime Prevot មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម; ជឿជាក់ថាកិច្ចព្រមព្រៀង EVIPA នឹងត្រូវបានផ្តល់សច្ចាប័នក្នុងពេលឆាប់ៗនេះ។

មេដឹកនាំទាំងពីរបានឯកភាពបង្កើនការសន្ទនាលើគ្រប់កាណាលជាពិសេសតាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគី; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកានិងអង្គការអន្តរជាតិនានា។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ពាណិជ្ជកម្ម វិនិយោគ ការអប់រំនិងបណ្តុះបណ្តាល ការពារជាតិ បច្ចេកវិទ្យាខ្ពស់ semiconductor នវានុវត្តន៍ ការផ្លាស់ប្តូរថាមពលនិងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ក្នុងវិស័យ semiconductor៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top