• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចអនុវត្តន៍បេសកកម្មអន្តរជាតិ

ចាប់តាំងពីពេលឈានចូលដំណាក់កាលផ្លាស់ប្ដូរថ្មី គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។
ក្រុមសង្គ្រោះវៀតណាមបានត្រឡប់មកប្រទេសវិញហើយ។ រូបថត៖ VNA

វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចអនុវត្តន៍បេសកកម្មអន្តរជាតិ។ លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រធានអង្គទូតប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមកាលពីថ្ងៃទី ២០ កុម្ភៈ ស្ដីពីការរួមចំណែករបស់វៀតណាមក្នុងការអនុវត្តបេសកកម្មមនុស្សធម៌អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូត Saadi Salama បានចាត់ទុកថា៖ ចាប់តាំងពីពេលឈានចូលដំណាក់កាលផ្លាស់ប្ដូរថ្មី គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ វៀតណាមជានិច្ចកាលបង្ហាញគោលបំណងធ្វើជាមិត្តជាមួយប្រទេសទាំងអស់ ហើយត្រៀមខ្លួនជាស្រេចអនុវត្តន៍រាល់បេសកកម្មអន្តរចាតិ ដូចជា៖ ចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយនាពេលថ្មីៗនេះគឺចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅទួរគី។ នេះគឺជាភស្តុតាងបង្ហាញពីមនោសញ្ចេតនា និងមនុស្សធម៌របស់ប្រជាជនវៀតណាមចំពោះប្រជាជននៃបណ្តាប្រទេសនៅលើពិភពលោក ព្រមទាំងជាការសន្យារួមគ្នាជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ដើម្បីរួមគ្នាកសាងអនាគតដ៏ល្អប្រសើរមិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។

លោកឯកអគ្គរដ្ឋទូត Saadi Salama បានសង្កត់ធ្ងន់ថា៖ វៀតណាមបានរួមចំណែកជាវិជ្ជមានក្នុងការជួយសង្គ្រោះនៅទួរគី។ រដ្ឋាភិបាលទួរគី ប្រព័ន្ធផ្សព្វផ្សាយ និង សាធារណៈមតិអន្តរជាតិសុទ្ធតែបានកត់សម្គាល់ និងអបអរសាទរការរួមវិភាគទានរបស់វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top