• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមព្រឹត្តិការណ៍ Army Games 2020 នៅប្រទេសរុស្ស៊ី

នាថ្ងៃទី ២៣ ខែសីហា នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ Patriot នៅជាយក្រុងនៃក្រុង Mascow (សហព័ន្ធរុស្ស៊ី) បានប្រព្រឹត្តទៅពិធីបើកវេទិកាបច្ចេកទេសយោធា "Armya 2020" និងពិធីប្រកួតប្រណាំងកីឡាយោធាអន្តរជាតិ Army Games 2020។

វៀតណាមចូលរួមព្រឹត្តិការណ៍ Army Games 2020 នៅប្រទេសរុស្ស៊ី


ចូលរួមក្នុងពិធីបើកនេះមានវត្តមានរបស់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishutin រួមជាមួយមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងរដ្ឋាភិបាលរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនបានចូលរួមក្នុងពិធីបើកនោះទេ ប៉ុន្តែលោកក៏បានថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញពីចម្ងាយផងដែរ។ ឆ្នាំនេះវេទិកាបច្ចេកទេសយោធា“Armya 2020” ដែលរៀបចំដោយក្រសួងការពារជាតិរុស្ស៊ី បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែសីហា។ រីឯពិធីប្រកួតប្រណាំងកីឡាយោធាអន្តរជាតិឆ្នាំ ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ដោយមានការចូលរួមរបស់ប្រទេសចំនួន ៥ រួមមាន៖ អាស៊ែបៃហ្សង់ អាមេនី បេឡារុស្ស អ៊ូសបេគីស្ថាន និងរុស្ស៊ី។ ក្រុមកងទ័ពប្រជាជនវៀតណាម ត្រូវបានចាត់បញ្ជូនកម្មាភិបាលនិងយុទ្ធជនជាង ២០០ នាក់ ដោយមានក្រុមជម្រើសចំនួន ១០ ក្រុម ក្នុងនោះ មាន ៨ ក្រុមចូលរួមប្រកួតនៅរុស្ស៊ី។ អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម លោក ឧត្តមសេនីយ៍ទោ Ngo Minh Tien ប្រធានគណៈប្រតិភូយោធាវៀតណាមបានមានប្រសាសន៍ថា៖

“តាមរយៈពិធីប្រកួតប្រណាំងកីឡាយោធានេះ ទោះបីជាប្រព្រឹត្តទៅក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែយើងបានបញ្ជាក់ថាប្រទេសរុស្ស៊ីគឺជាដៃគូសំខាន់មួយដែលក្នុងនោះ កិច្ចការបរទេសយោធា ការពារជាតិ និងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ក៏ជាសសរស្តម្ភដ៏សំខាន់មួយដើម្បីរួមចំណែកដល់ជោគជ័យនៃឆ្នាំមិត្តភាពឆ្នាំ ២០១៩-២០២០ រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។ តាមរយៈការហ្វឹកហ្វឺននេះ ក្រុមកីឡាករជម្រើសវៀតណាមនឹងបញ្ជាក់ពីកម្រិតជំនាញខាងហ្វឹកហាត់ត្រៀមប្រយុទ្ធរបស់ខ្លួនឲ្យបានល្អ ព្រមទាំង ផ្លាស់ប្តូរនិងរៀនសូត្រពីបទពិសោធន៍របស់ប្រទេសដទៃទៀតសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខនេះ យើងនឹងទទួលបានជោគជ័យច្រើនបន្ថែមទៀតផងដែរ»៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top