• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិព័រណ៍ទេសចរណ៍ និងធ្វើដំណើរដ៏ធំបំផុតនៅអាស៊ីខាងត្បូង

ពិព័រណ៍ទេសចរណ៍ និងធ្វើដំណើរអាស៊ីខាងត្បូងលើកទី៣១ (SATTE) បានចាប់ផ្តើមនៅមជ្ឈមណ្ឌលពិព័រណ៍ India Expo Mart ទីក្រុង Greater Noida ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២២-២៤ ខែកុម្ភៈ។ ពិព័រណ៍នេះបានទាក់ទាញអ្នកចូលរួមជាង ៤៨.០០០នាក់ និងអង្គភាពតាំងពិព័រណ៍ចំនួន ១.៨០០ មកពីប្រទេសជាច្រើន។
ក្រុមទំនិញដែលមានការនាំចេញដ៏ធំបំផុតទៅកាន់សិង្ហបុរីគឺជា គ្រឿងម៉ាស៊ីន បរិក្ខារ ទូរស័ព្ទចល័ត និងគ្រឿងបន្លាស់គ្រប់ប្រភេទ ដោយសម្រេចបាន ២៥៥,២ លាន SGD កើនឡើង ៥០,៦២% ។ រូបថត៖ baochinhphu.vn

គណៈប្រតិភូវៀតណាមមានស្តង់ទំនិញរបស់មន្ទីរទេសចរណ៍ទីក្រុង Da Nang ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងក្រុមហ៊ុន ទេសចរណ៍និងម៉ាឃីតធីញដឹកជញ្ជូន(Vietravel)ចំណុះក្រសួងគមនាគមដឹកជញ្ជូន  ដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ ក៏ដូចជាទម្រង់នៃការចងសម្ព័ន្ធជាមួយគ្នានៅក្នុងពិព័រណ៍ដ៏ធំបំផុតនៃអាស៊ីខាងត្បូងនេះ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Nguyen Thanh Hai បានចូលរួមនិងកាត់ខ្សែបូបើកស្តង់វៀតណាមនៅឯពិព័រណ៍នេះ។

នេះជាលើកទី២ហើយដែលទីក្រុង Da Nang បានចូលរួម SATTE។ លើកនេះ ទីក្រុងបាននាំមកនូវស្តង់ Da Nang FantasiCity ដោយមានសកម្មភាពជាច្រើនដូចជា៖ ការសម្តែងអាវផាយប្រពៃណី ការឆ្លងបទពិសោធន៍កាហ្វេវៀតណាម ការចាប់ឆ្នោតផ្សងសំណាង ការរូបថតCheck-in ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍។ ក្នុងអំឡុងពេលពិព័រណ៍ SATTE ទីក្រុង Da Nang បានចងសម្ព័ន្ធជាមួយក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីពង្រឹងភាពជាដៃគូនិងបង្កើនជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាទៅកាន់ទីក្រុង Da Nang; ទន្ទឹមនឹងនោះ ជួបជាមួយធុរកិច្ចទេសចរណ៍អាពាហ៍ពិពាហ៍ និងអ្នករៀបចំព្រឹត្តិការណ៍អាពាហ៍ពិពាហ៍ ដើម្បីបើកដំណើរការទេសចរណ៍អាពាហ៍ពិពាហ៍ទៅកាន់ទីក្រុង Da Nang ឆ្នាំ ២០២៤៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top