• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិធីបើកសម័យប្រជុំលើកទី ៥១ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

សម័យប្រជុំជាប្រចាំលើកទី ៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបើកកាលពីថ្ងៃទី ១២ កញ្ញា នៅខុទ្ទកាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
  លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (រូបថត៖ VNA)  

អញ្ជើញចូលរួមពិធីបើកនេះ មានឯកអគ្គរដ្ឋទូត ប្រធានគណៈស្ថានបេសកកម្មបណ្ដាប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្សទាំង ៤៧ និងអង្គការនានា។ គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai  ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅទីក្រុងហ្សឺណែវបានអញ្ជើញចូលរួមសម័យប្រជុំនេះ។

អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមបានអះអាងពីការគាំទ្រ កិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយខុទ្ទកាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនា
ពេលខាងមុខ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានចែករំលែកក្តីការព្រួយបារម្ភរបស់ខុទ្ទកាល័យសិទ្ធិមនុស្សអំពីបញ្ហាប្រឈមជាសកលធំៗចំនួន ៣ ដែលជះឥទ្ធិពលយ៉ាងធំធេងដល់ការទទួលបានសិទ្ធិមនុស្សគឺ៖ បម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការរិចរិលនៃជីវៈចម្រុះ។

ទន្ទឹមនឹងនេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានសង្កត់ធ្ងន់ថាក្រុមប្រឹក្សាសិទ្ធមនុស្ស និងខុទ្ទកាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សត្រូវ ជំរុញការសន្ទនាស្ថាបនា និងសហប្រតិបត្តិការថែមទៀតសំដៅការពារ និងជំរុញសិទ្ធមនុស្សផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top