• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកយ៉ាងសកម្មដល់គណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកច្បាប់អន្តរជាតិ

នៅក្នុងកិច្ចប្រជុំនេះ ក៏ដូចជាកិច្ចប្រជុំមុនៗ របស់ ILC តំណាងរបស់វៀតណាមបានរួមចំណែកជាវិជ្ជមានជាច្រើន។
  ឯកអគ្គរដ្ឋទូតលោក Nguyen Hong Thao ក្នុងកិច្ចប្រជុំដំបូងរបស់សម័យប្រជុំលើកទី ៧១ នៃគណៈកម្មការច្បាប់អន្តរជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) (រូបថតឯកសារ៖ អ្នកយកព័ត៌មាន Hoang Hoa នៅប្រទេសស្វីស)  

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) បានបញ្ចប់សម័យប្រជុំលើកទី ៧៣ របស់ខ្លួន ហើយក៏ជាសម័យប្រជុំចុងក្រោយនៃអាណត្តិ ២០១៧-២០២២  ដែលអូសបន្លាយរយៈពេល ៦ ឆ្នាំ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងកិច្ចប្រជុំនេះ ក៏ដូចជាកិច្ចប្រជុំមុនៗ របស់ ILC តំណាងរបស់វៀតណាមបានរួមចំណែកជាវិជ្ជមានជាច្រើន។

សមាជិកវៀតណាមនៅ ILC លោកឯកអគ្គរដ្ឋទូតបណ្ឌិត Nguyen Hong Thao បានទទួលជោគជ័យក្នុងអាណត្តិរបស់ខ្លួន ដោយមានការរួមចំណែកជាវិជ្ជមានជាច្រើនដល់ ILC។ តាមរយៈការអត្ថាធិប្បាយ និងការពិភាក្សារបស់ឯកអគ្គរដ្ឋទូត លោកបណ្ឌិត Nguyen Hong Thao បទពិសោធន៍ជាក់ស្តែងជាច្រើនរបស់វៀតណាមក្នុងទំនាក់ទំនងអន្តរជាតិត្រូវបានស្នើឲ្យដាក់បញ្ចូលក្នុងរបាយការណ៍របស់ ILC លើប្រធានបទច្បាប់អន្តរជាតិដូចជា តួនាទីរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ; កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហរដ្ឋអាមេរិកក្នុងការជំនះផលវិបាកបណ្តាលពីជាតិពុលព័ណ៌លឿងទុំ ជាដើម។ ឯកអគ្គរដ្ឋទូត បណ្ឌិត  Nguyen Hong Thao បន្តកាន់តួនាទីជាសមាជិក ILC សម្រាប់អាណត្តិ ២០២៣-២០២៧។

ថ្លែងមតិក្នុងកិច្ចប្រជុំនៅចុងបញ្ចប់នៃសម័យប្រជុំលើកទី ៧៣ និងបញ្ចប់អាណត្តិ ២០១៧-២០២២ នៃ ILC តាងនាមក្រុមអាស៊ី ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ ក៏ដូចជាការរួមចំណែកនិងការគាំទ្ររបស់គណៈកម្មការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងបន្តរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍ នៃច្បាប់អន្តរជាតិ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ខែមនុស្សធម៌ឆ្នាំ ២០២៤៖ ដំណើរមនុស្សធម៌ - ផ្តល់និងទទួលសេចក្តីស្រឡាញ់

ខែមនុស្សធម៌ឆ្នាំ ២០២៤៖ ដំណើរមនុស្សធម៌ - ផ្តល់និងទទួលសេចក្តីស្រឡាញ់

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ សមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា “ខែមនុស្សធម៌ឆ្នាំ ២០២៤” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែឧសភា ដោយមានសកម្មភាពជាច្រើនដើម្បីជួយគាំទ្រក្រុមងាយរងគ្រោះក្នុងសហគមន៍។

Top