• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចង់ឲ្យមីយ៉ាន់ម៉ាមានស្ថេរភាពនិងមានការអភិវឌ្ឍឆាប់ៗនេះ

មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ២៦ ខែកុម្ភៈ បានបើកសម័យប្រជុំក្រៅផ្លូវការ ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា។

ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy


ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានឲ្យដឹងថា ការវិវឌ្ឍនាបច្ចុប្បន្ននៅមីយ៉ាន់ម៉ាគឺបង្កអន្តរាយដល់ស្ថេរភាព ការអភិវឌ្ឍន៍និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន មីយ៉ាន់ម៉ា ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់ការធ្វើសកម្មភាពដែលបង្កើនភាពតានតឹងនិងឆ្ពោះទៅរកដំណោះស្រាយដែលស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាសេចក្តីប្រាថ្នានិងឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា។ លោកឯកអគ្គរដ្ឋទូតបានលើកឡើងពីសារៈសំខាន់នៃការសម្របសម្រួលដំណើរការប្រជាធិបតេយ្យការ ធានាសុវត្ថិភាព អភិក្រមការងារមនុស្សធម៌និងសេវាកម្មចាំបាច់សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេស វៀតណាមចង់ឲ្យមីយ៉ាន់ម៉ាមានស្ថេរភាពក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីការអភិវឌ្ឍផ្ទាល់ខ្លួនរបស់មីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ក៏ដូចជាដំណើរការកសាង សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងតួនាទីសម្រុះសម្រួលរបស់បេសកកជនពិសេសរបស់អគ្គលេខាធិការប្រចាំប្រទេសមីយ៉ាន់ម៉ានិងលើកទឹកចិត្តដល់ការសម្របសម្រួលរវាងបេសកកជនពិសេសជាមួយអាស៊ាន ដើម្បីស្ថរភាពស្ថានការណ៍នៅមីយ៉ាន់ម៉ា៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top