ថ្លែងក្នុងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
(អាស៊ាន) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា
កសិកម្មគឺជាវិស័យសេដ្ឋកិច្ចសំខាន់នៅអាស៊ីអាគ្នេយ៍ រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការខិតខំប្រឹងប្រែងរួមដើម្បីលុបបំបាត់ភាពអត់ឃ្លាន
កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ការផ្តោតសំខាន់របស់អាស៊ានក្នុងវិស័យនេះគឺបង្កើនផលិតកម្មកសិកម្ម
លើកកំពស់ប្រសិទ្ធភាពប្រព័ន្ធស្បៀងអាហារ ដោយផ្អែកលើផែនការសកម្មភាពអាស៊ានស្តីពីស្បៀងអាហារប្រកបដោយនិរន្តរភាព
និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ
និងតំបន់ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តសហប្រតិបត្តិការកសិកម្ម
និងរុក្ខប្រមាញ់អាស៊ានឆ្នាំ ២០១៦-២០២៥។
ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ
អាស៊ានប្ដេជ្ញាពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច
លុបបំបាត់ភាពក្រីក្រ កាត់បន្ថយវិសមភាព
និងលើកកម្ពស់គុណភាពជីវភាពសម្រាប់ប្រជាជនក្នុងតំបន់។
អាស៊ានបន្តអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាឱ្យមានការចូលរួមពីក្រុមងាយរងគ្រោះ
រួមទាំងស្ត្រី និងជនពិការ ក្នុងរបៀបវារៈអំពីការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ។
អាស៊ានត្រៀមខ្លួនរួចជាស្រេសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ក្នុងការជំរុញស្បៀងអាហារប្រកបដោយនិរន្តរភាព
ធានាស្បៀងអាហារ និងអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូប
លុបបំបាត់ភាពក្រីក្រ និងអភិវឌ្ឍន៍ជនបទ ដើម្បីមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ៕





