ព័ត៌មាន
វិនិយោគិនអាឡឺម៉ង់វាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ ការរាតត្បាតជំងឺ Covid-19 ដោយទាន់ពេលវេលា
តំបន់ដាច់ដោយឡែកពិសេសសម្រាប់អ្នកឆ្លងវីរុសCovid-19 នៅមន្ទីរពេទ្យជំងឺត្រូពិកមជ្ឈិមទីក្រុងហូជីមិញ (រុបថត៖ VN+)
នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាម ( AHK) បានប្រកាសលទ្ធផលនៃការស្ទង់មតិរបស់វិនិយោគិនអាឡឺម៉ង់នៅវៀតណាម ចំពោះផលប៉ះពាល់នៃការរាតត្បាតជំងឺ COVID-19 ។
តាមនោះ វាយតំលៃចំពោះប្រសិទ្ធភាពនៃវិធានការបង្ការនិងទប់ស្កាត់ការរាត ត្បាតជំងឺនេះរបស់រដ្ឋាភិបាល វៀតណាមមាន ៤៤% នៃវិនិយោគិនអាឡឺម៉ង់បានឲ្យដឹងថា ប្រតិកម្មរបស់រដ្ឋាភិបាល វៀតណាមគឺទាន់ពេលវេលានិងមានប្រសិទ្ធភាព ព្រមទាំងបានជួយទ្រទ្រង់ដល់សហគ្រាសរបស់ពួកគេ ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដល់ស្ថានភាពអាជីវកម្ម និងសុខភាពរបស់បុគ្គលិកផងដែរ។ រីឯ ៣៦ % នៃសហគ្រាសបានបង្ហាញថាគោលនយោបាយទាំងនោះបានរួមចំណែកក្នុងការទប់ទល់នឹងការរាតត្បាតជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវដែលបង្កឡើងដោយវីរុស Covid -19 ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម