ព័ត៌មាន

វិនិយោគិនអាឡឺម៉ង់វាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ ការរាតត្បាតជំងឺ Covid-19 ដោយទាន់ពេលវេលា


 តំបន់ដាច់ដោយឡែកពិសេសសម្រាប់អ្នកឆ្លងវីរុសCovid-19 នៅមន្ទីរពេទ្យជំងឺត្រូពិកមជ្ឈិមទីក្រុងហូជីមិញ (រុបថត៖ VN+)
 

នារសៀល​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់ប្រចាំនៅវៀតណាម ( AHK) បាន​ប្រកាស​លទ្ធផល​នៃការស្ទង់​មតិរបស់​វិនិយោគិន​អាឡឺម៉ង់​នៅវៀតណាម ចំពោះផល​ប៉ះពាល់​នៃការ​រាតត្បាត​ជំងឺ​ COVID-19 ។
 
តាមនោះ ​វាយតំលៃចំពោះប្រសិទ្ធភាពនៃវិធានការបង្ការនិងទប់ស្កាត់ការរាត ត្បាតជំងឺនេះរបស់រដ្ឋាភិបាល វៀតណាម​មាន ៤៤% នៃវិនិយោគិនអាឡឺម៉ង់បានឲ្យដឹងថា ប្រតិកម្មរបស់រដ្ឋាភិបាល វៀត​ណាម​គឺទាន់​ពេល​វេលា​និង​មានប្រសិទ្ធភាព ព្រមទាំងបានជួយទ្រទ្រង់ដល់សហគ្រាសរបស់​ពួកគេ ​ក្នុងការ​កាត់បន្ថយ​ផល​ប៉ះ​ពាល់​​អវិជ្ជមាន ដល់ស្ថានភាពអាជី​វកម្ម និងសុខភាពរ​បស់បុគ្គលិក​ផងដែរ។ រីឯ ៣៦ % នៃសហគ្រាស​បាន​បង្ហាញ​ថាគោល​នយោបាយ​ទាំងនោះ​បានរួម​ចំណែក​ក្នុង​ការ​ទប់​ទល់​នឹង​ការរាត​ត្បាត​ជំងឺ​រលា​ក​ផ្លូវ​ដង្ហើម​ស្រួច​ស្រាវដែល​បង្កឡើងដោយវីរុស Covid -19 ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top