• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោក Pham Quang Vinh អញ្ជើញចូលរួមវេទិកាស្ដីពីរចនាសម្ព័ន្ធសន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក


លោក Pham Quang Vinh អញ្ជើញចូលរួមវេទិកាស្ដីពី
រចនាសម្ព័ន្ធសន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក

បណ្ឌិតសភាស្រាវជ្រាវគោលនយោបាយ Asia Society នៅវ៉ាស៊ីនតោនឌីស៊ី (អាមេរិក) ទើបនឹងបានរៀបចំវេទិកា “សន្តិសុខអាស៊ី - ប៉ាស៊ីហ្វិក” ក្នុងនោះមានសេចក្ដីប្រកាសរបាយការណ៍ថ្មីៗ របស់ Asia Society ស្ដីពី ការរក្សាសន្តិភាពនៅអាស៊ី៖ កសាងរបៀបរបបសន្តិសុខដ៏យូរអង្វែងក្នុងតំបន់។ អញ្ជើញថ្លែងមតិនៅទីនេះ លោក ​Pham Quang Vinh បានសង្កត់ធ្ងន់ទៅលើតួនាទីនៃយន្តការតំបន់ ក្នុងការជំរុញកសាងជំនឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការស្ដីពីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងនៅក្នុងតំបន់។តាមលោកថា មេរៀនបទពិសោធន៍​ក្នុងការកសាងរចនាសម្ព័ន្ធតំបន់អាស៊ីប៉ាស៊ីហ្វិកគឺត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ហើយសមស្រប​នឹងភាពសំបូរបែបនៅក្នុងតបន់ជាដើម។ លោក Pham Quang Vinh បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃធម្មនុញ្ញ​អាស៊ាននិងសេចក្តីប្រកាសនៃថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ីខាងកើត ដែលក្នុងនោះមានសេចក្ដីប្រកាស​គូឡា​ឡាំពួរស្ដីពីការបង្កើតសន្និសីទជាន់ខ្ពស់អាស៊ីខាងកើត (EAS) នាឆ្នាំ ២០០៥  សេចក្ដីប្រកាសហាណូយ ឆ្នាំ ២០១០  និងសេចក្ដីប្រកាសគូឡាឡាំពួរឆ្នាំ ២០១៥ជាដើម។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ដោយមានតួនាទីជាមជ្ឈមណ្ឌលនោះ អាស៊ានគប្បីបង្កើនថែមទៀតនូវសាមគ្គីភាព កសាងសហគមន៍និងតួនារីរបស់​ខ្លួនក្នុងការជំរុញទំនាក់ទំនងជាមួយដៃគូ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំាបន់៕


តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top