• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទទួលជួបឯកអគ្គរដ្ឋទូតកាណាដាទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានទទួលជួបលោកស្រី Catherine Stewart ឯកអគ្គរដ្ឋទូត កាណាដាទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ។
រូបថត៖ VGP

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបានចេញផ្សាយ ផែនការមេថាមពលអគ្គីសនីទី ៨ ដោយមានមហិច្ឆិតាក្នុងការអភិវឌ្ឍថាមពលកកើត ឡើងវិញ និងអនុវត្តការសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធដល់សូន្យ (Net Zero) ត្រឹមឆ្នាំ ២០៥០។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមត្រូវការការជួយ គាំទ្រក្នុងការគិតគូរមូលដ្ឋានទឡ្ហីករណ៍វិទ្យាសាស្ត្រ បច្ចេកទេស លក្ខខណ្ឌបច្ចេកវិទ្យានិងធនធានមនុស្សដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។

លោកឧបនាយក រដ្ឋមន្ត្រីបានអះអាងថា វៀតណាមមិនដាក់កំហិតលើការអភិវឌ្ឍប្រភពថាមពល អគ្គីសនីកកើតឡើងវិញសម្រាប់បម្រើការនាំចេញ ការផលិតអ៊ីដ្រូសែន និងការជួញដូរ អគ្គិសនីដោយផ្ទាល់នោះទេ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះ ទស្សនៈ និងគោលនយោបាយរបស់ប្រទេសកាណាដាស្តីពីការឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មបៃតង ហើយចាត់ទុកថា កាណាដាអាចចែក រំលែកបទពិសោធន៍ វិធីសាស្រ្ត និងឧបករណ៍កំណត់តម្លៃកាបូន ដើម្បីគាំទ្រវៀតណាម ក្នុងការកសាងទីផ្សារកាបូន។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតទទួលបន្ទុកប្រែប្រួលអាកាសធាតុរបស់កាណាដា បាន សម្តែងការចាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០; ព្រមទាំងសម្ដែងបំណងចង់មានកិច្ចសហ ប្រតិបត្តិការ និងការគាំទ្ររបស់វៀតណាម ដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្តីពីការ កាត់បន្ថយកាកសំណល់នៅសមុទ្រ និងកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅសមុទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលជំហរប្រចាច់បញ្ចូលខេត្តទាំង បី ដើម្បីបង្កើតខេត្ត Lam Dong ថ្មី គឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមានទាំងលក្ខណៈ យុទ្ធសាស្ត្រផង និងជៀសមិនរួចផង សំដៅលើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ច ការគ្រប់គ្រង និងរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ តាមទិសដៅបើកទូលាយ ភាពស្អិត រមួត និងនិរន្តរភាព។

Top