• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស To Lam ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្នុងតួនាទីជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam និងលោកជំទាវ មកដល់អាកាសយានដ្ឋានអន្តរជាតិ Changi។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី ១១ មីនា (ម៉ោងក្នុងស្រុក) យន្តហោះដឹកអគ្គលេខាបក្សកុម្មុយនិស្ តវៀតណាមលោក To Lam រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Changi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី (១១-១៣ មីនា)។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន (PAP) និងជានាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្នុងតួនាទីជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម។ ដំណើរទស្សនកិច្ចនេះជាការបោះជំហានថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាង វៀតណាម និងសិង្ហបុរី។ ប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកនិងតំបន់មានការផ្លាស់ប្ដូរ យ៉ាងរហ័សនិងស៊ីជម្រៅនោះ ការអភិវឌ្ឍរបស់វៀតណាម និងសិង្ហបុរីក៏ស្ថិតក្នុងអន្តរ កាលដើម្បីឈានចូលដំណាក់កាលថ្មីមួយ ដែលសម្រាប់វៀតណាមគឺជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ ក្នុងបរិបទនោះ តម្រូវការពង្រឹងកិច្ចសហ ប្រតិបត្តិការឲ្យកាន់តែជិតស្និទ និងជាក់ស្ដែងជាងនេះទៅទៀត រវាងប្រទេសទាំងពីរ មិនត្រឹមតែមានសារៈសំខាន់ និងអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍជាបន្តបន្ទាប់របស់ ប្រទេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ទៀតផង។ ដំណើរទស្សនកិច្ចរបស់លោកអគ្គ លេខាបក្ស To Lam ទៅកាន់ប្រទេសសិង្ហបុរីលើកនេះ គឺជាមូលដ្ឋានគ្រឹះនយោបាយ ដ៏សំខាន់បំផុត ដើម្បីបន្តជំរុញទំនាក់ទំនងដ៏ល្អប្រសើរ នាបច្ចុប្បន្នរវាងវៀតណាម និង សិង្ហបុរីឱ្យឡើងកំពស់ថ្មីមួយ កាន់តែជាក់ស្ដែងនិងស៊ីជម្រៅថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

លោកអគ្គលេខាបក្ស តូ ឡឹម ចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ យន្តហោះពិសេសដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីទៅចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នៅថ្ងៃទី២០ ខែកុម្ភៈ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

Top