• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីសាធារណរដ្ឋឈីលី


លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនា
ជាមួយប្រធានាធិបតីសាធារណរដ្ឋឈីលី

នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីសាធារណរដ្ឋឈីលីលោកស្រី Michelle Bachelet ។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា រដ្ឋសភាវៀតណាមគាំទ្ររាល់វិធានការបង្កើនកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយឆាប់អនុម័តលើឯកសារដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ សំ​ដៅបង្កើតក្របខ័ណ្ឌគតិយុត្តងាយស្រួលបំផុតសម្រាប់សកម្មភាពសហប្រតិបត្តិការទ្វេភាគី។ តាមនោះ រួមចំ​ណែកនាំទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឈីលីឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯខ្លួនវិញ លោកស្រី Michelle Bachelet សង្កត់ធ្ងន់ថា ក្នុងរយៈពេលបច្ចុប្បន្ន ប្រទេសទាំងពីរគប្បីសហប្រតិបត្តិការ​ និងជួយគ្នាទៅវិញទៅមក ហើយបន្តគាំទ្រគ្នានៅវេទិកាពហុភាគី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍។

នាយប់ថ្ងៃទី ៩ វិច្ឆិកា លោកស្រី Michelle Bachelet Jeria បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅ Da Nang ចូលរួមបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។

Top