• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយតំណាងជនជាតិ ភាគតិចខេត្ត Cao Bang

លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត Cao Bang បន្តអនុវត្តន៍ភារកិច្ចកាត់បន្ថយភាពក្រីក្រ; អនុវត្តន៍ឲ្យបានល្អនូវគោលជំហរ គោលមាគ៌ារបស់បក្ស ស្តីពីការអភិវឌ្ឍតំបន់ជនជាតិភាគតិច; អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្ដីពីការអនុម័តលើគម្រោងការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ​ភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ជាដើម។
 លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបជាមួយតំណាងជនជាតិភាគតិចនៅខេត្ត Cao Bang។ 

នារសៀលថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះ សំណាលជាមួយប្រតិភូគំរូចំនួន ៤៥ រូប ដែលតំណាងឲ្យបងប្អូនជនជាតិភាគតិចចំនួន ជាង ២០ នៅខេត្ត Cao Bang ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា៖ ប្រតិភូទាំងអស់គឺជាគំរូដ៏ភ្លឺស្វាងក្នុងការរីកសាយភាយស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តក្នុងជីវភាព រួមចំណែកកសាងមាតុភូមិ។ លោកប្រធានរដ្ឋបានស្នើឲ្យខេត្ត Cao Bang បន្តអនុវត្តន៍ភារកិច្ចកាត់បន្ថយភាពក្រីក្រ; អនុវត្តន៍ឲ្យបានល្អនូវគោលជំហរ គោលមាគ៌ារបស់បក្ស ស្តីពីការអភិវឌ្ឍតំបន់ជនជាតិភាគតិច; អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្ដីពីការអនុម័តលើ គម្រោងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ជាដើម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មូលដ្ឋានត្រូវបង្ក លក្ខខណ្ឌសម្រាប់ប្រជាជនសកម្មធ្វើការ បង្កបង្កើនផលដើម្បីរួចផុតពីភាពក្រីក្រ; ថែ រក្សាប្រពៃណីវប្បធម៌ ពង្រីកទំនៀមទំលាប់ដ៏ល្អប្រសើរ លុបបំបាត់ទំនៀមទំលាប់ហួស សម័យ; បង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កុមារទាំងអស់ទៅសាលារៀន និង សិក្សា ពីព្រោះនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកប ដោយនិរន្តរភាព ហើយឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ច មានជីវភាពកាន់តែប្រសើរ ឡើងៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top