ព័ត៌មាន
លោកប្រធានរដ្ឋ លឿង គឿង ទទួលជួបស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន MEBO ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte និងអគ្គលេខាធិការនៃសភាពាណិជ្ជកម្មអន្តរជាតិ
នៅក្នុងជំនួបជាមួយលោកស្រី Li Li លោកប្រធានរដ្ឋ លឿង គឿង បានស្វាគមន៍ សម្ព័ន្ធក្រុមហ៊ុន MEBO ដែលបានពង្រីកការវិនិយោគ នៅក្នុងប្រទេសវៀតណាម រួមចំណែកដល់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលឱសថ និងថែទាំសុខភាព ប្រជាជន; បញ្ជាក់ថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគ្រាសបរទេស រួមទាំងសម្ព័ន្ធក្រុមហ៊ុន MEBO ដោយផ្អែកលើការប្រតិបត្តិតាម បទប្បញ្ញត្តិ និងច្បាប់របស់វៀតណាម ដើម្បីវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងយូរអង្វែងនៅក្នុងប្រទេសវៀតណាម។
ទទួលជួបលោក Shin Dong Bin ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យ Lotte បន្តពង្រីកការវិនិយោគ និងចាត់ទុកប្រទេសវៀតណាម ជាទីផ្សារយុទ្ធសាស្ត្រ ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មី (FTA) ដែលប្រទេសវៀតណាមបានចុះហត្ថលេខា; យកចិត្តទុកដាក់លើការ ការពារបរិស្ថាន ជំរុញការតភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើម និងសម្ភារៈដែលប្រទេសវៀតណាមអាចផលិតបាន ធានារបបសុខុមាលភាពសម្រាប់ កម្មករ ព្រមទាំង បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ តម្លៃផងដែរ។
ទទួលជួបលោក John Denton អគ្គលេខាធិការ ICC លោកប្រធានរដ្ឋ លឿង គឿង បានស្នើឱ្យ ICC បន្តអមដំណើរ និងគាំទ្រសហគ្រាសធុនតូច និងមធ្យមវៀត ណាម ដើម្បីបង្កើនសមត្ថភាពធ្វើសមាហរណកម្ម និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុង ខ្សែសង្វាក់តម្លៃសកល តាមរយៈការចែករំលែកឧបករណ៍ ស្តង់ដារ និងបទពិសោធន៍ ជាក់ស្តែងរបស់ ICC៕


















