• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានត្រួសត្រាយផ្លូវ ធ្វើជាគំរូ ឈានមុខគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ពិធីប្រគល់រង្វាន់សារព័ត៌មានទូទាំងប្រទេសលើកទី ៥ អំពីការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ឆ្នាំ ២០២៤ - ២០២៥ បានធ្វើឡើង កាលពីយប់ថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅពិធីប្រគល់រង្វាន់។ (រូបថត៖ VOV)
យោងតាមការវាយតម្លៃរបស់គណៈកម្មការរៀបចំ ស្នាដៃដែលឈ្នះពានរង្វាន់ បានផ្តោតលើការឆ្លុះបញ្ចាំង ការថ្កោលទោស ការប្រយុទ្ធប្រឆាំងនិងចាត់ការអំពើ ពុករលួយ ខ្ជះខ្ជាយ អវិជ្ជមាន និងបាតុភូតអវិជ្ជមាននៅក្នុងសង្គម... ថ្លែងនៅក្នុងពិធី ប្រគល់រង្វាន់ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអបអរសាទរដល់ អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធចំនួន ៤៤  ជាមួយនឹងស្នាដៃឆ្នើមៗដែលត្រូវបានលើក តម្កើងនៅក្នុងពិធីប្រគល់រង្វាន់។ លោកនាយករដ្ឋមន្រ្តី បានស្នើថា៖
“ពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីដ៏សំខាន់របស់សារព័ត៌មាន កសាងជួរអ្នកសារ ព័ត៌មានដែល "មានឆន្ទៈរឹងមាំ មិនរាថយនៅចំពោះមុខការលំបាក និងបញ្ហា ប្រឈម; ប្រុងប្រយ័ត្ននៅចំពោះមុខការល្បួង;  មានឫទ្ធានុភាពនយោបាយខ្ជាប់ខ្ជួន; មានសមត្ថភាពជំនាញមុតស្រួច; តស៊ូយ៉ាងប្ដូរផ្ដាច់និងក្លាហាន" ជាអ្នកត្រួសត្រាយផ្លូវ ជាគំរូ ឈានមុខគេ ក្នុងការប្រយុទ្ធដោយមិនអត់ឱនឲ្យប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ជាមួយនឹងស្មារតី "ដែកនៅក្នុងប៊ិច - ភ្លើងនៅក្នុងបេះដូង"។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរណសិរ្សមាតុភូមិវៀតណាម និងអង្គការ សមាជិកបន្តអនុវត្តន៍ឲ្យបានល្អនុវភារកិច្ចឃ្លាំមើលនិងបដិវាទសង្គម លើកកម្ពស់តួនាទី និងកម្លាំងរបស់ប្រជាជនក្នុងការរកឃើញ តស៊ូប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាម - អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការពង្រឹងការដោះស្រាយផលវិបាកនៃ​សង្គ្រាម

វៀតណាម - អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការពង្រឹងការដោះស្រាយផលវិបាកនៃ​សង្គ្រាម

នៅព្រឹកថ្ងៃទី ៣១ ខែតុលា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងសង្គ្រាមអាមេរិក និងក្រសួងការបរទេសអាមេរិក ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម បានប្រព្រឹត្តទៅទីស្នាក់ការក្រសួងការពារប្រទេស ក្នុងទីក្រុងហាណូយ។

Top