ព័ត៌មាន វៀតណាម - អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការពង្រឹងការដោះស្រាយផលវិបាកនៃសង្គ្រាម 31/10/2025 នៅព្រឹកថ្ងៃទី ៣១ ខែតុលា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងសង្គ្រាមអាមេរិក និងក្រសួងការបរទេសអាមេរិក ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម បានប្រព្រឹត្តទៅទីស្នាក់ការក្រសួងការពារប្រទេស ក្នុងទីក្រុងហាណូយ។ គណៈប្រតិភូចូលរួមពិធីចុះហត្ថលេខា។ រូបថត៖ Tuan Huy/qdnd.vnឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការដោះស្រាយផលវិបាកនៃគ្រាប់បែកមីននិងសារធាតុគីមីពុល ក្រោយសម័យសង្គ្រាមនៅវៀតណាម (គណៈកម្មាធិការដឹកនាំជាតិ ៧០១) និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Marc Evans Knapper បានធ្វើជាសហអធិបតីនៃពិធីចុះហត្ថលេខា។ឧត្តមសេនីយ៍ឯក Hoang Xuan Chien និងឯកអគ្គរដ្ឋទូត Marc Evans Knapper បានផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នា។ រូបថត៖ Tuan Huy/qdnd.vnដោយសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងមានអត្ថន័យពិសេស ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងជំនឿជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមនិងអាមេរិក ដើម្បីបញ្ចប់ប្រកបដោយជោកជ័យនូវការដោះស្រាយផលវិបាកនៃសង្គ្រាម រួមចំណែកដល់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ឯកអគ្គរដ្ឋទូត Marc Evans Knapper បានបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់និងថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់វៀតណាម ក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមនិយាយរួម និងក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម (MIA)និយាយដោយឡែក។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ បានអះអាងសារជាថ្មីពីស្មារតីសហប្រតិបត្តិការដ៏ខ្លាំងក្លាវាងអាមេរិក និងវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នៅព្រឹកថ្ងៃទី ៣១ ខែតុលា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងសង្គ្រាមអាមេរិក និងក្រសួងការបរទេសអាមេរិក ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម បានប្រព្រឹត្តទៅទីស្នាក់ការក្រសួងការពារប្រទេស ក្នុងទីក្រុងហាណូយ។ គណៈប្រតិភូចូលរួមពិធីចុះហត្ថលេខា។ រូបថត៖ Tuan Huy/qdnd.vnឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការដោះស្រាយផលវិបាកនៃគ្រាប់បែកមីននិងសារធាតុគីមីពុល ក្រោយសម័យសង្គ្រាមនៅវៀតណាម (គណៈកម្មាធិការដឹកនាំជាតិ ៧០១) និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Marc Evans Knapper បានធ្វើជាសហអធិបតីនៃពិធីចុះហត្ថលេខា។ឧត្តមសេនីយ៍ឯក Hoang Xuan Chien និងឯកអគ្គរដ្ឋទូត Marc Evans Knapper បានផ្លាស់ប្ដូរអនុស្សរណៈយោគយល់គ្នា។ រូបថត៖ Tuan Huy/qdnd.vnដោយសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងមានអត្ថន័យពិសេស ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងជំនឿជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមនិងអាមេរិក ដើម្បីបញ្ចប់ប្រកបដោយជោកជ័យនូវការដោះស្រាយផលវិបាកនៃសង្គ្រាម រួមចំណែកដល់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ឯកអគ្គរដ្ឋទូត Marc Evans Knapper បានបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់និងថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់វៀតណាម ក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមនិយាយរួម និងក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម (MIA)និយាយដោយឡែក។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ បានអះអាងសារជាថ្មីពីស្មារតីសហប្រតិបត្តិការដ៏ខ្លាំងក្លាវាងអាមេរិក និងវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕
អត្ថបទផ្សេងទៀត សារព័ត៌មានត្រួសត្រាយផ្លូវ ធ្វើជាគំរូ ឈានមុខគេក្នុងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ31/10/2025ព័ត៌មានពិធីប្រគល់រង្វាន់សារព័ត៌មានទូទាំងប្រទេសលើកទី ៥ អំពីការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ឆ្នាំ ២០២៤ - ២០២៥ បានធ្វើឡើង កាលពីយប់ថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ។ លោកប្រធានរដ្ឋ លឿង គឿង៖ មូលដ្ឋានគ្រឹះមីក្រូសេដ្ឋកិច្ចដ៏រឹងមាំ នឹងដើរតួនាទី យ៉ាងសំខាន់ក្នុងកំណើនរយៈពេលវែង31/10/2025ព័ត៌មានចេញទៅសមុទ្រដោយស្របច្បាប់ ខេត្ត Khanh Hoa ប្តេជ្ញាដក «កាតលឿង» របស់ EC31/10/2025ព័ត៌មានសេដ្ឋកិច្ចវៀតណាមពីទស្សនៈអន្តរជាតិ31/10/2025ព័ត៌មានលោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងដោយជោគជ័យ31/10/2025ព័ត៌មានប្រធានរដ្ឋវៀតណាមលោក លឿង គឿង ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាជិក APEC មួយចំនួន31/10/2025ព័ត៌មានវៀតណាមត្រូវជៀសវាងអន្ទាក់ចំណូលមធ្យមដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥31/10/2025ព័ត៌មាន អត្ថបទផ្សេងទៀត