នៅមុនថ្ងៃធ្វើអធិការកិច្ចលើកទី ៥ ដោយគណៈកម្មការអឺរ៉ុប (EC) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខេត្ត Khanh Hoa បានអនុវត្តដំណោះស្រាយជាច្រើនប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រងនាវានេសាទក្នុងស្រុកជាមួយនឹងសូចនាករមួយចំនួនដូចជា៖ ការគ្រប់គ្រង ការផ្តល់អាជ្ញាប័ណ្ណ និងតាមដានការធ្វើដំណើររបស់នាវានេសាទ ឲ្យបាន ១០០%។
                            នៅតំបន់ត្រួតពិនិត្យនៅកំពង់ផែនេសាទ My Tan ឃុំ Ninh Hai កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យយ៉ាងដិតដល់នូវកំណត់ហេតុនេសាទ បញ្ជីឈ្មោះនាវិក ទិន្នន័យត្រួតពិនិត្យការធ្វើដំណើរ និងទិន្នផលនេសាទ។ នាវានីមួយៗដែលចូលនិងចាកចេញពីកំពង់ផែត្រូវតែរាយការណ៍នៅលើប្រព័ន្ធអេឡិចត្រូនិក ហើយឯកសារសមស្របទើបត្រូវបានអនុញ្ញាតឱ្យចាកចេញពីកំពង់ផែ។ លោក Nguyen Thanh Hieu អ្នកនេសាទនៅឃុំ Ninh Hai បានចែករំលែកថា៖ «នាវារបស់ខ្ញុំបានធ្វើដំណើរប្រហែល ១៥ ថ្ងៃនៅក្នុងតំបន់កោះ Đa Lat  ប្រជុំកោះ Truong Sa។ យើងធ្វើការនេសាទជលផលនៅក្នុងដែនទឹកវៀតណាមតែប៉ុណ្ណោះ។ បន្ទាប់ពីចូលចតដើម្បីលក់ត្រី កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យនីតិវិធីគ្រប់គ្រាន់ មុនពេលចេញទៅសមុទ្រម្តងទៀត»។
បន្ទាប់ពីរួមបញ្ចូលជាមួយខេត្ត Ninh Thuanចាស់ ខេត្ត Khanh Hoa បានកែលម្អទិន្នន័យនេសាទ ដោយធានាភាពស៊ីសង្វាក់នៃព័ត៌មាន។ បច្ចុប្បន្ន ខេត្តទាំងមូលមាននាវានេសាទជាង៥.២១០គ្រឿងដែលបានចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់ការធ្វើអាជីវកម្ម ដែលឈានដល់ ១០០% ក្នុងនោះនាវាចំនួន ១៥០៥ គ្រឿងដែលមានប្រវែង ១៥ ម៉ែត្រឡើងទៅ បានដំឡើងឧបករណ៍តាមដានការធ្វើដំណើរ VMS៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម