ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ស្វាគមន៍ប្រធានរដ្ឋវៀតណាម
លោក លឿង គឿង។ (រូបថត៖ VNA)
ថ្លែងនៅក្នុងសម័យប្រជុំ លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការបង្កើនការតភ្ជាប់ និងបង្កើនភាពធន់របស់បណ្ដាសេដ្ឋកិច្ច APEC ជាពិសេសសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ នៅចំពោះមុខការតក់ស្លុតពីខាងក្រៅ និងផល ប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យា។ តាមនោះ លោកប្រធានរដ្ឋ លឿង គឿង បានស្នើ ឡើងនូវវិស័យស្នូលចំនួនបីសម្រាប់ APEC ផ្តោតលើ។ ទីមួយ APEC ត្រូវដោះស្រាយ បញ្ហាកកស្ទះធំៗនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធតំបន់ តាមរយៈការធ្វើ ឌីជីថលូបនីយកម្មប្រកបដោយប្រសិទ្ធភាពនូវដំណើរការជម្រះគយ; លើកកំពស់និង ធ្វើសមកាលកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក និងបច្ចេកវិទ្យាព័ត៌មាន; ការ សម្របសម្រួលស្តង់ដារបទប្បញ្ញត្តិទិន្នន័យ និងការទូទាត់ឆ្លងដែន; បង្រួមគម្លាតបច្ចេក វិទ្យារវាងសេដ្ឋកិច្ចនានា។ ទីពីរ ចាំបាច់ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជ កម្ម និងវិនិយោគតាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក អនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីរបស់អង្គ ការពាណិជ្ជកម្មពិភពលោក ដូចជាកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយ របាំងមិនមែនពន្ធ។ ទីបី ចាំបាច់ត្រូវគាំទ្រវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានដើមទុន បច្ចេកវិទ្យា ទីផ្សារ និងលើកកំពស់សមត្ថភាព អភិបាលកិច្ច ដើម្បីសម្របខ្លួន និងអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។ លោកប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មូលដ្ឋានគ្រឹះមីក្រូសេដ្ឋកិច្ច ដ៏រឹងមាំ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនរយៈពេលវែង ហើយមេរៀនអភិវឌ្ឍន៍ របស់តំបន់ក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជនផងដែរ។
| លោកប្រធានរដ្ឋ លឿង គឿង ចូលរួមកិច្ចប្រជុំកំពូល APEC លើកទី៣២។(រូបថត៖ Lam Khanh/VNA)
 | 
លោកប្រធានរដ្ឋ លឿង គឿង បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះនៃ APEC ២០២៧ វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសេដ្ឋកិច្ចនៅក្នុង និងក្រៅ APEC ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ជំរុញកំណើនបៃតង និងបង្កើតបរិយាកាស អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព៕