• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចុះត្រួតពិនិត្យការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី ២៦ ខែមិថុនា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ចុះត្រួតពិនិត្យការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ នៅទីក្រុងហូជីមិញ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញចុះត្រួតពិនិត្យនៅកន្លែងធ្វើចត្តាឡីស័កនៃអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (រូបថតៈ TTXVN)


អញ្ជើញត្រួតពិនិត្យការងារធ្វើចត្តាឡីស័កនៅអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានក្រើនរំលឹកឲ្យទីក្រុងផ្តោតសំខាន់លើការថែរក្សាជីវភាពរបស់ប្រជាជននៅតំបន់ធ្វើចត្តាឡីស័ក ក្នុងនោះមាន បញ្ហាថែរក្សាជីវភាពខាងស្មារតី ការលេងកំសាន្ត មិនទុកឲ្យមានហានិភ័យនៃការចម្លងរោគនៅក្នុងតំបន់ធ្វើចត្តាឡីស័កជាដាច់ខាត។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានអញ្ជើញចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅក្រុមហ៊ុន Nissei Electric Vietnam   និងបានធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្រ្ត Nanogen ដែលជាអង្គភាពមួយក្នុងចំណោមអង្គភាពផលិតវ៉ាក់សាំងកូវីដ ១៩ របស់វៀតណាម។

នារសៀលថ្ងៃទី ២៦ មិថុនានាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានជួបប្រជុំជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ស្តីពីស្ថានភាពនៃការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top