• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បញ្ជាឲ្យទីក្រុងហាណូយផ្ដល់អាទិភាពខ្ពស់ បំផុតដល់ការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩

នាព្រឹកថ្ងៃទី១៩ ខែកក្កដា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយទីក្រុងហាណូយអំពីការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩; ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេលឆមាសទី១ និងភារកិច្ច ដំណោះស្រាយជំរុញផលិតកម្មអាជីវកម្មក្នុងឆមាសទី២នៃឆ្នាំ២០២១។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Dinh Tien Dung (ខាងស្ដាំ) ផ្លាស់ប្ដូរមតិជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh។ (រូបថត៖ cand.com.vn)


រាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីអំពីការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh បានជម្រាប ថា ចាប់តាំងពីការផ្ទុះជម្ងឺកូវីដ ១៩ លើកទី៤មក ទីក្រុងហាណូយបានរកឃើញករណី ឆ្លងចំនួន៦៨១នាក់ នៅខ័ណ្ឌ ស្រុកចំនួន២៤។ ទោះបីជាស្ថានភាពជម្ងឺរាតត្បាតនៅភូមិ សាស្ត្រទីក្រុងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងក៏ដោយ ប៉ុន្តែនៅតែមានហានិភ័យខ្ពស់ និងពិបាកទាយទុកជាមុន មិនច្រានចោលលទ្ធភាពកើតមានករណីឆ្លងជម្ងឺនៅក្នុងសហ គមន៍ឡើយ។ ចំពោះស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងឆមាសទី១នៃឆ្នាំ២០២១ ទោះជាជម្ងឺរាតត្បាតកូវីដ ១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ច នៅតែសម្រេចបាន ៥,៩១% ខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំ២០២០គឺ ២,៩២%។

ធ្វើការសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាឲ្យ ទីក្រុងហាណូយផ្ដោតសំខាន់ទៅលើភារកិច្ចស្នូលចំនួន២ ដែលក្នុងនោះភារកិច្ចជា អាទិភាពលេខ១នាបច្ចុប្បន្ននេះ គឺត្រូវតែឆ្លើយតបយ៉ាងខ្លាំងក្លា ប្ដូរផ្ដាច់និងប្រកបដោយ ប្រសិទ្ធភាពជាងទៀត នឹងជម្ងឺរាតត្បាត ដើម្បីការពារនិងថែទាំសុខភាពរបស់ ប្រជាជន។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “ក្នុងគ្រានេះ ខ្ញុំស្នើឲ្យផ្តោតសំខាន់ទៅលើអាទិភាពលេខ១ គឺប្ដេជ្ញាចិត្តការពាររដ្ឋ ធានីហាណូយ កុំទុកឲ្យកើតមានការវិវឌ្ឍន៍អាក្រក់នោះឡើយ។ ហើយកន្លែងណាដែល មានសុវត្ថិភាព យើងបន្តរៀបចំប្រតិបត្តិការផលិតកម្មអាជីវកម្មឲ្យបានល្អ។ ប៉ុន្តែ អាទិ ភាពលេខ១គឺការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ យើងប្ដេជ្ញាចិត្តការពារសុវត្ថិភាព សន្តិ សុខសម្រាប់ប្រជាជន ដាក់គោលដៅការពារ ថែទាំសុខភាពរបស់ប្រជាជននៅចម្បងបង្អស់”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

បន្តជំរុញខ្លាំងការផ្សាយងារព័ត៌មាន ឃោសនាអំពីព្រំដែន ដែនដីជាតិ

ក្រោយរយៈពេល ៥ ខែបំផុសមក គណៈមេប្រយោគទទួលបានរូបថតប្រមាណ ១ ម៉ឺនសន្លឹករបស់អ្នកថតរូបចំនួន ១ ០០០ នាក់ មកពីខេត្ត ក្រុងទាំង ៦៣។

Top