• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញផ្ញើសារអបអរសាទរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២០


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅសាលាពុទ្ធិកសិក្សាខ្មែរ នាថ្ងៃទី ៧ ខែមេសាឆ្នាំ ២០១៩ (រូបថតៈ VGP)
 

នៅក្នុង​សារលិខិត លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មាន​អត្ថន័យ​ពិសេស​ បងប្អូនជនរួមជាតិខ្មែរអំណរឆ្នាំថ្មី ដោយបន្ថែមអាយុ បន្ថែមក្តីសង្ឃឹម​និង​ជំនឿ​ជឿជាក់​លើ​ភព្វសំណាង​ល្អ។
 
បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំនេះគឺចំពេលដែលជំងឺរាតត្បាត COVID-19  កំពុងរាលដាល ហើយមានការ​វិវត្តន៍​យ៉ាង​ស្មុគស្មាញ ហេតុដូច្នេះ ប្រទេសទាំងមូលក៏កំពុងចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំង នឹងរោគ​រាតត្បាត​ផង ការពារសុខភាព អាយុជីវិតរបស់ប្រជាជន និងការពារសុវត្ថិភាពសហគមន៍ទាំងមូលផង។ លោក​នាយក​រដ្ឋមន្រ្តីជឿជាក់ថា ជនរួមជាតិខ្មែរ ព្រះសង្ឃគ្រប់អង្គនិងអាណិកជនខ្មែរ បន្តលើក​កម្ពស់​ប្រពៃណី​ស្នេហា​ជាតិ​ សាមគ្គីភាព ព្យាយាមរៀនសូត្រ  ព្យាយាមធ្វើពលកម្ម ផលិតកម្ម ហើយខិតខំដោយ​ឥតឈប់​ឈរ​ដើម្បី​ទទួល​បានសមិទ្ធិផលធំធេងថែមទៀត  ដើម្បីរួមជាមួយប្រទេសទាំងមូល អនុវត្តប្រកបដោយ​ជោគជ័យ​រាល់គោល​ដៅ និងភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ។
 
 លោកនាយក​រដ្ឋមន្រ្តីបានជូនពរបងប្អូនជនរួមជាតិខ្មែរ ព្រះសង្ឃនិងអាណិជនខ្មែរ ទទួលអំណរ​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ  ២០២០ ប្រកបដោយសុវត្តិភាព សប្បាយរីករាយនិងសុភមង្គល៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top