• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី ចេញសារទូរលេខស្ដីពីការទប់ទល់នឹងព្យុះ Vamco


ទូកនេសាទនៅខេត្ត Da Nang (រូបថត៖ TTXVN)
 

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីវៀតណាមបានចុះហត្ថលេខាជាផ្លូវការលើសារទូរលេខ ស្ដីពីការទប់ទល់នឹង ព្យុះ Vamco ជាបន្ទាន់។

សាទូរលេខនេះបានបញ្ជាក់ថាព្យុះ Vamco គឺជាព្យុះដ៏ខ្លាំងមួយ ហើយត្រូវបានគេព្យាករណ៍ថានឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើតំបន់ឆ្នេរ និងតំបន់ដីគោកនៅតាមបណ្ដាខេត្ត ភាគខាងជើង និងកណ្ដាល ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធបង្កើនកម្លាំង មធ្យោបាយ និងគ្រឿងបរិក្ខារ ដើម្បីត្រៀមឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានឡើង។ ស្ថានីយ៍ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាម ទីភ្នាក់ងារសារព័ត៌មាននិងទីភ្នាក់ងារសារព័ត៌មាននានាបង្កើនការផ្សាយព័ត៌មានដើម្បីប្រជាជននិងអាជ្ញាធរ មូលដ្ឋានអាចជ្រាប់បានព័ត៌មានកាត់បន្ថយការខូចខាតដែលបណ្តាលមកពីព្យុះនិងទឹកជំនន់។ គណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងឧប្បត្តិហេតុ គ្រោះមហន្តរាយ ស្វែងរក និងជួយសង្គ្រោះគ្រោះ ក្រសួងការពារជាតិ និងក្រសួងនគរបាល រៀបចំកម្លាំងដើម្បីជួយជម្លៀសប្រជាជននៅតំបន់ងាយរងគ្រោះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top