• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ជាលើកដំបូងដែលបានចូលរួមការប្រកួតបាល់ទាត់ពិភពលោក ២០២៣

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះការដែលក្រុមជម្រើសជាតិនារីដណ្តើមបានសំបុត្រចូលរួមក្នុងការប្រកួត World Cup ហើយនេះគឺជាស្នាដៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។

ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមនៅទីស្នាក់ការរដ្ឋាភិបាល (រូបថត៖ Viet Cuong/VOV)

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលនិងលើកសរសើរក្រុមកីឡាបាល់ទាត់ជម្រើស ជាតិនារីវៀតណាមនិងគណៈកម្មាការហ្វឹកហាត់  បន្ទាប់ពីក្រុម នារីមាសបានមកដល់អាកាសយានដ្ឋាន Noi Bai ជាមួយនឹងស្នាដៃដ៏ល្អប្រសើរ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមបានចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភព លោកនារី  ២០២៣ (World Cup)

នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរចំពោះការដែលក្រុមជម្រើសជាតិនារីដណ្តើមបានសំបុត្រចូលរួមក្នុងការប្រកួត World Cup ហើយនេះគឺជាស្នាដៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។ ស្នាដៃនេះជាភាពស្បាយរីករាយបំផុតសម្រាប់ប្រទេសជាតិទាំងមូលក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។

ក្នុងជំនួបនេះ គ្រូបង្វឹកនិងកូនក្រុមគ្រូបង្វឹក Mai Duc Chung បានចែករំលែកអារម្មណ៍និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងអ្នកគាំទ្រទូទាំងប្រទេស ដែលតែងតែចាប់អារម្មណ៍លើកទឹកចិត្តដល់ក្រុមបាល់ទាត់នារី។ គ្រូបង្វឹក Mai Duc Chung បានចាត់ទុកថា នាពេលខាងមុខ ក្រុមការងារទាំងមូលនឹងបន្តខិតខំសម្រេចបានសមិទ្ធិផលបន្ថែមទៀត ដើម្បីបំពេញតាមការរំពឹងទុករបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

កិច្ចសហប្រតិបត្តិការថាមពលនិងអគ្គិសនីនុយក្លេអ៊ែរជាមួយរុស្ស៊ី គឺជាអាទិភាពរបស់វៀតណាម

នាថ្ងៃទី១៧ ខែមិថុនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី៣៥ ទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន (សហព័ន្ធរុស្ស៊ី) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបពិភាក្សាជាមួយលោក Sergey Kudryashov អគ្គនាយកក្រុមហ៊ុន Zarubezhneft។

Top