• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដាក់ផ្កានៅវិមានលោកប្រធានហូជីមិញ និងទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរី នាព្រឹកមិញថ្ងៃទី៩ ខែកុម្ភៈនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងភរិយាបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅសារមន្ទីរអរិយធម៌អាស៊ី និងបានទៅទស្សនាឧទ្យានរុក្ខសាស្ត្រសិង្ហបុរី។
លោកនាយករដ្ឋមន្ត្រី លោកជំទាវភរិយា និងគណៈប្រតិភូបានដាក់ផ្កា គោរពរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ ។ (រូបថត៖ Vu Khuyen )

សារមន្ទីរអរិយធម៌អាស៊ី ដែលមានទីតាំងនៅមាត់ទន្លេសិង្ហបុរី គឺជាសារមន្ទីរតែមួយគត់នៅក្នុងតំបន់សម្រាប់បម្រើការរុករកបេតិកភណ្ឌសិល្បៈរបស់អាស៊ី; បង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងវប្បធម៌អាស៊ី និងរវាងអាស៊ី និងពិភពលោក។ នៅក្នុងសារមន្ទីរ រូបសំណាកលោកប្រធានហូជីមិញ និងមេដឹកនាំ អ្នកជំនួញអាស៊ីជាច្រើនទៀតត្រូវបានដាក់យ៉ាងឱឡារិក។ លោកនាយករដ្ឋមន្ត្រី លោកជំទាវភរិយា និងគណៈប្រតិភូបានដាក់ផ្កា គោរពរំលឹកគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកប្រធានហូជីមិញ វីរៈជនរំដោះជាតិ អ្នកវប្បធម៌ពិភពលោក។

បន្ទាប់មក លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងភរិយាបានទៅទស្សនាសួនរុក្ខសាស្ត្រសិង្ហបុរី ដែលជាកន្លែងតាំងបង្ហាញផ្កាអ័រគីដេត្រូពិចដ៏ធំបំផុតលើពិភពលោក ដែលមានប្រភេទផ្កាអ័រគីដេជាង ១០០០ ប្រភេទ និងអ័រគីដេកូនកាត់ចំនួន ២០០០ ប្រភេទ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមពិធី និងដាក់ឈ្មោះប្រភេទផ្កាអ័រគីដេថ្មី "Pham Le Tran Chinh" គឺជាប្រភេទផ្កាអ័រគីដេកូនកាត់ដែលមានភាពរឹងមាំ ចេញផ្កាធម្មជាតិ និងចម្រុះពណ៌៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top