ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឱ្យ Siemens ស្រាវជ្រាវផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម
លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh បានស្នើឱ្យ Siemens ស្រាវជ្រាវ
ផ្ទេរបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅវៀតណាម; ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់;
ផ្ដល់ជំនួយហិរញ្ញវត្ថុ ផ្ទេរវិទ្យាសាស្ត្រគ្រប់គ្រង; កសាងនិងសុក្រិតរបៀបរបបឲ្យស្របតាមនិន្នាការអភិវឌ្ឍន៍លើពិភពលោក
និងស្របតាមស្ថានភាពនៅវៀតណាម។ ដោយបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថល
និងការធ្វើបរិវត្តកម្មបៃតងគឺជានិន្នាការ និងបញ្ហាសកលនោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា
Siemens នឹងផ្ទេរបច្ចេកវិទ្យាអភិវឌ្ឍន៍ឧស្សាហកម្មថាមពលកកើតឡើងវិញទៅឲ្យប្រទេសវៀតណាម;
អភិវឌ្ឍផលិតកម្ម និងពង្រីកទីផ្សាររថយន្តអគ្គិសនី; សហការនិងជួយឧបត្ថម្ភវៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យនៃជីវភាពសង្គម
ជាពិសេសវិស័យដែល Siemens មានចំណុចខ្លាំង; មានបំណងចង់ឲ្យ Siemens សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ
និងអភិវឌ្ឍន៍នៅប្រទេសវៀតណាម។
រីឯខ្លួនវិញ
លោក Roland Busch បានឲ្យដឹងថា
ចាប់ពីការបង្កើតការិយាល័យតំណាងនៅវៀតណាមតាំងពីឆ្នាំ ១៩៩៣ មក Siemens បានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាមក្នុងវិស័យជាច្រើន ជាពិសេសថាមពលកកើតឡើងវិញ
និងការគមនាគមន៍ដឹកជញ្ជូន។ លោកប្រធាន និងអគ្គនាយក Roland Busch បាននិយាយថា Siemens មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ
ការវិនិយោគ និងអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យបរិវត្តកម្មឌីជីថល
បរិវត្តកម្មបៃតង; ការផលិតរថយន្តអគ្គិសនី; ហេដ្ឋារចនាសម្ព័ន្ធសម្រាប់មជ្ឈមណ្ឌលទិន្នន័យជាតិ; ការអភិវឌ្ឍផ្លូវរថភ្លើងក្នុងទីក្រុង
ផ្លូវរថភ្លើងល្បឿនលឿន... នាពេលខាងមុខ Siemens នឹងបន្តជួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
ព្រមទាំងគាំទ្រសហគ្រាសវៀតណាមឈានទៅដល់ពិភពលោកផងដែរ៕






