• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ គ្រូបង្រៀនកំពុងបំពេញបេសកកម្មដ៏រុងរឿងនិងគួរជាទីមោទនៈ

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះ សំណាលជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងឆ្នើមផ្នែកអប់រំក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០ ខែវិច្ឆិកា។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងលើកទឹកចិត្តដល់គ្រូបង្រៀន (រូបថត៖ TTXVN)


លោកគ្រូអ្នកគ្រូដែលចូលរួមក្នុងជំនួបនេះ គឺជាគ្រូបង្រៀងតំណាងឲ្យគ្រូបង្រៀន និងអ្នកគ្រប់គ្រងផ្នែកអប់រំជាង ១,៥ លាននាក់ទូទាំងប្រទេស។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រូបង្រៀនគ្រប់ជំនាន់ ទូទាំងប្រទេស។ ទន្ទឹមនឹងនោះ លោកក៏បានចែករំលែកការលំបាក ទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងស្នាដៃរបស់លោកគ្រូ អ្នកគ្រូទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកទាំងអស់ ដែលបម្រើការងារក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សុទ្ធតែកំពុងបំពេញបេសកកម្មប្រកបដោយភាពរុងរឿងនិងគួរជាទីមោទនៈបំផុត។ បក្សនិងរដ្ឋតែងតែចាត់ទុកការអប់រំជាគោលនយោបាយជាតិជាចម្បង។

រដ្ឋបានចំណាយធនធានជាអាទិភាពលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យអប់រំ។ គោលនយោបាយផ្តោតលើកំណែទម្រង់វិស័យអប់រំគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះ យកចិត្តទុកដាក់លើការអភិវឌ្ឍជួរគ្រូបង្រៀន ជាពិសេសគ្រូបង្រៀននៅតំបន់ដាច់ស្រយាល ព្រំដែននិងកោះសមុទ្រ។ ទោះបីជានៅតែប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏វិស័យអប់រំនិងបណ្តុះបណ្តាលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បុគ្គលិកលក្ខណៈ និងសីលធម៌របស់យុវជនជំនាន់ក្រោយ ជួយអភិវឌ្ឍធនធានមនុស្ស លើកកំពស់ស្តង់ដារបញ្ញារបស់មនុស្ស និងបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផ្ញើសារជូនពរលោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងផ្នែកអប់រំទូទាំងប្រទេស និងគ្រូបង្រៀនជាជនបរទេសដែលកំពុងបង្រៀននៅប្រទេសវៀតណាម ដោយអនុវត្តន៍តាមការបង្រៀនរបស់លោកអ៊ំហូ  “ដើម្បីផលប្រយោជន៍រយៈពេល១០ឆ្នាំដាំដើមឈើ - ដើម្បីប្រយោជន៍រយៈពេល ១០០ ឆ្នាំ បណ្តុះមនុស្ស”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top