• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការងារសុវត្ថិភាពនិងសន្តិសុខអ៊ីនធឺណិត

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារសុវត្ថិភាពនិងសន្តិសុខអ៊ីនធឺណិត បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការដឹកនាំ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីកិច្ចប្រជុំ។ (រូបថត៖ baochinhphu.vn)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា លំហអ៊ីនធឺណិតបានក្លាយទៅជាលំហយុទ្ធសាស្ត្រ; ត្រូវតែមានភាពម្ចាស់ការក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមពីលំហអ៊ីនធឺណិត កុំឲ្យរងភាពអកម្ម ឬភ្ញាក់ផ្អើលនោះទេ។ ទន្ទឹមនឹងនោះ ត្រូវតែមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជន; ក្នុងនោះ គណៈកម្មាធិការដឹកនាំ ការិយាល័យគណៈកម្មាធិការដឹកនាំ អនុគណៈកម្មាធិការទទួលបន្ទុកសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិត ក៏ដូចជាកងកម្លាំងធានាសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតជាកម្លាំងស្នូលនិងផ្ទាល់។

លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យគណៈកម្មាធិការដឹកនាំឯកភាពលើភារកិច្ចសំខាន់ៗមួយចំនួនដូចជា៖ បន្តពង្រីកតួនាទីមជ្ឈភាព; គ្រប់គ្រង និងដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតរបស់ប្រទេសជាតិបានយ៉ាងល្អ; ធានានូវតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជំរុញការផ្លាស់ប្តូរឌីជីថលជាតិ។ ទន្ទឹមនឹងនោះ កែលម្អគោលនយោបាយ ច្បាប់ លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើវិស័យសន្តិសុខអ៊ីនធឺណិត។ ជំរុញខ្លាំងការស្រាវជ្រាវ និងការអភិវឌ្ឍដោយម្ចាស់ការនូវបច្ចេកវិទ្យា ផលិតផល និងសេវាកម្មសម្រាប់សុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតរបស់វៀតណាម; បង្កើនការដឹកនាំការងារធានាសុវត្ថិភាព និងសន្តិសុខអ៊ិនធឺណិតក្នុងការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មក្នុងវិស័យសុវត្ថិភាព និងសន្តិសុខអ៊ីនធឺណិតដោយឈរលើស្មារតីជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត មានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ គោរពច្បាប់អន្តរជាតិនិងសន្ធិសញ្ញាពហុភាគី និងទ្វេភាគី ដែលវៀតណាមជាហត្ថលេខី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top