• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុនឡើង​ដល់កម្ពស់ថ្មីមួយ

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi Sanae បានសម្តែងនូចជំនឿជាក់​ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងទទួលបានការអភិវឌ្ឍ​យ់ាងខ្លាំងក្លា និងគួរឱ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌនៃ "ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក»។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Takaichi Sanae។ រូបថត៖ VNA

នា​ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅឯផ្ទះសំណាក់​រដ្ឋាភិបាលក្នុងទីក្រុងតូក្យូ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Takaichi Sanae អគ្គលេខាបក្ស ប្រធាន​រដ្ឋវៀតណាម លោក តូ ឡឹម បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តី​ប្រកាសចក្ខុវិស័យរួមរវាងវៀតណាម និងជប៉ុន ដោយលើកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន​ឡើង​ដល់​កម្ពស់ថ្មីមួយ ក្នុងនាមជាដៃគូស្មើភាពគ្នា រួម​ដំណើរ រួម​គ្នាស្ថាបនា មាន​​ផលប្រយោជន៍ទៅវិញទៅមក ដើម្បីគោលដៅកំណើនមានគុណភាពខ្ពស់ ស្វ័យភាពយុទ្ធសាស្ត្រ និងខ្លួនទីពឹងខ្លួន; បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និង ODA ជំនាន់ថ្មី; ជំរុញការធានា​សន្តិសុខសេដ្ឋកិច្ច សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីរួមចំណែកដល់​ស្វ័យ​ភាពជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ ជាពិសេស​បង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការសមុទ្រ និងមហាសមុទ្រ៖ «​យល់ព្រមជំរុញការអនុវត្តខ្លឹមសារសហប្រតិបត្តិការ​ជាក់​ស្តែង ក្នុងសសរស្តម្ភវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់​។ ដូច្នេះ ភាគីទាំងពីរនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាអវកាស សមុទ្រ បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឌីជីថល ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាវេជ្ជសាស្ត្រ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងសន្តិសុខតាមអ៊ីនធឺណិត។ ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តគម្រោងចំនួន ១៤ ប្រកបដោយប្រសិទ្ធភាពក្រោមយន្តការផ្តល់ឥណទានរួមគ្នា (JCM); ជំរុញកិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ និងបង្កើតបណ្តាញអ្នកវិទ្យាសាស្ត្រ​វៀតណាម និងជប៉ុន។ ជំរុញ​ខ្លាំងនូវការតភ្ជាប់ធនធានមនុស្ស និងការផ្លាស់ប្តូររវាង​ប្រជាជនតាមរយៈកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន ក្នុងវិស័យពលកម្ម សុខាភិបាល វប្បធម៌ និងទេសចរណ៍។ យើងបានឯកភាពគ្នាពន្លឿនការដាក់ឱ្យដំណើរការ​នូវ​គម្រោង មហាវិទ្យាល័យវៀតណាម-ជប៉ុន ជាគម្រោងសហប្រតិបត្តិការ​ជា​និមិត្តរូបក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ; ប្រកាស​​ចាប់ផ្តើមឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ជប៉ុន ឆ្នាំ២០២៧-២០២៨ និងស​ម្របសម្រួល​រៀបចំវេទិកាសហប្រតិបត្តិការ​មូលដ្ឋានរវាងប្រទេសទាំងពីរ លើកទីបីនៅឆ្នាំ២០២៧»​។

នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Takaichi Sanae បានសម្តែងនូចជំនឿជាក់​ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងទទួលបានការអភិវឌ្ឍ​យ់ាងខ្លាំងក្លា និងគួរឱ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌនៃ "ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក»៕​​

តាម​ vovworld.vn/km-KH/

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top