• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកទឹកចិត្តវិនិយោគិនបរទេសអោយមាន​បណ្តាញចែកចាយទំនិញ និង សេវាកម្មសកលមកវិយោគ​រយៈពេលយូរអង្វែងនៅ​វៀតណាម​


 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN) 

នារសៀល​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១​៩ ក្នុងជំនួបទទួលជួបជា​មួយ​ប្រធាន​និង​ជា​អគ្គនាយក​នៃ​ក្រុម​ហ៊ុន​សេវាកម្ម​ហិរញ្ញ​វត្ថុ AEON លោក Kenji Kawahara ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីស្វែង​យល់​អំពី​ទីផ្សារ​ហិរញ្ញវត្ថុ​នោះ ឧបនាយក​រដ្ឋមន្ត្រី លោក Vuong Dinh Hue ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះរាល់​ការ​សម្រេច​ចិត្ត​វិនិយោគ​របស់ AEON នៅទីក្រុងហា​ណូយ, ទីក្រុងហូជីមិញ​និងខេត្ត Binh Duong នាពេលកន្លងម​ក ដែល​បាន​នាំ AEON ក្លាយជាអាស័យដ្ឋានទិញទំនិញគួរអោយទុកចិត្តបានសម្រាប់អតិថិជនវៀតណាម ព្រម​ទាំង​រួម​ចំណែក​​ក្នុងការផ្សព្វផ្សាយ​ទំនិញវៀតណាម លើប្រព័ន្ធមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​សម្ព័ន្ធ​ក្រុម​នេះ​តាម​ទីផ្សារ​របស់​ប្រ​ទេស​នានា។
 
លោក​ឧបនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែបង្កើតបរិយា កាស​អាជីវកម្ម​ងាយ​ស្រួល​សម្រាប់​សហគមន៍​ធុរកិច្ច ដោយលើកទឹកចិត្តវិនិយោគិនបរទេសដែលមានបច្ចេកវិទ្យាផលិតកម្ម ចែកចាយទំនិញ​និង​សេវាកម្មសកលមកធ្វើការវិនិយោ​គរយៈពេល​ យូរអង្វែងនៅវៀតណាម ក្នុងនោះមា​ន AEON តែម្តង​។
 
ចំណែកឯលោក​ Kenji Kawahara ប្រធាននិងជាអគ្គនាយករបស់ក្រុមហ៊ុនសេវាកម្ម ហិរញ្ញវត្ថុ AEON បាន​លើក​ឡើង​​ថា  AEON  តែងតែចាត់វៀត​ណាមជាទីផ្សារវិនិយោគ​ដ៏សំខាន់និង​យូរអង្វែង​របស់​សម្ព័ន្ធ​ក្រុម​គ្រុប​នៅអា​ស៊ី។ ​ក្រៅពីការវិនិ យោគ​នៅក្នុងវិស័យអតិថិជ​នមក​ AEON ក៏បានស្វែង​យល់អំពី​ការវិនិយោគ​ទៅក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​របស់វៀតណាមផងដែរ ដោយបង្កើ​នតម្លៃរបស់អាជីវក​ម្ម ភាគីពាក់ព័ន្ធ​និង​អ្នក​ប្រើប្រាស់​វៀត​ណាម​ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

ក្រុមហ៊ុន SYRE របស់ស៊ុយអែតចង់នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីវាយនភ័ណ្ឌពិភពលោក

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រី Susanna Campbell ប្រធានក្រុមហ៊ុន SYRE Group របស់ស៊ុយអែត នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឲ្យ SYRE វិនិយោគអភិវឌ្ឍន៍ឧស្សាហកម្មវាយនភណ្ឌកាត់ដេរក្នុងទិសដៅបៃតង និងចីរភាពនៅវៀតណាម។

Top