• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងតម្លៃវប្បធម៌ហូជីមិញនិងអភិរក្សបេតិកភណ្ឌហូជីមិញដើម្បីអប់រំទំនៀមទម្លាប់បដិវត្តន៍សម្រាប់ជំនាន់ក្រោយ

ពេញមួយជីវិតជាអ្នកបដិវត្តន៍ លោកប្រធាន ហូជីមិញបានលះបង់ការស្រលាញ់មាតុភូមិដើម្បីប្រទេសជាតិ។ ឃ្លាតឆ្ងាយពីស្រុកកំណើតចាប់ពីឆ្នាំ ១៩០៦ រហូតដល់លោកបានក្លាយជាប្រមុខបក្សនិងរដ្ឋលោកបានទៅលេងស្រុកកំណើតរបស់ខ្លួនពីរដងប៉ុណ្ណោះ។
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូបានកាត់ខ្សែបូសម្ពោធវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ (រូបថត៖ Thong Nhat/TTXVN)


ស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបរយៈពេល ៦០ នៃដំណើរទស្សនកិច្ចស្រុកកំណើតលើកទី ២ របស់លោកអ៊ំហូ (៨ ធ្នូ ១៩៦១ - ៨ ធ្នូ ២០២១) នាព្រឹកថ្ងៃទី ១២ ខែធ្នូ នៅឯតំបន់កេរដំណែល Kim Lien ឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An បានប្រារព្ធពិធីរំលឹកខួបរយៈពេល ៦០ឆ្នាំ នៃដំណើរទស្សនកិច្ចទៅកាន់ស្រុកកំណើតលើកទី ២ របស់លោកអ៊ំហូនិងពិធីសម្ពោធវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅអាគានៃតំបន់កេរដំណែលនេះ។

ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពេញមួយជីវិតជាអ្នកបដិវត្តន៍ លោកប្រធានហូជីមិញបានលះបង់ការស្រលាញ់មាតុភូមិដើម្បីប្រទេសជាតិ។ ឃ្លាតឆ្ងាយពីស្រុកកំណើតចាប់ពីឆ្នាំ ១៩០៦ រហូតដល់លោកបានក្លាយជាប្រមុខបក្សនិងរដ្ឋលោកបានទៅលេងស្រុកកំណើតរបស់ខ្លួនពីរដងប៉ុណ្ណោះ។ លោកតែងតែណែនាំដល់កម្មាភិបាល និងបក្ខជន ត្រូវលើកទឹកចិត្តប្រជាជន ចូលរួមចំណែកកសាងបក្ស ផ្តល់យោបល់លើការជ្រើសរើសបក្ខជន និងជ្រើសរើសកម្មាភិបាលឈានមុខ ទើបទំនាក់ទំនងវាងបក្សនិងប្រជាជនកាន់តែស្អិតរមួតរឹងមាំជានិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top