• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ការប្រកួតប្រជែងទំនិញវៀតណាម នៅចំពោះមុខឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី

នាព្រឹកថ្ងៃទី ២៩ ខែតុលា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំវេទិកា “ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទំនិញវៀតណាម នៅចំពោះមុខឱកាសនិងបញ្ហាប្រឈមពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មី” ដោយមានការចូលរួមពីក្រសួងនិងស្ថាប័នជាច្រើនផងដែរ។

ទិដ្ឋភាពនៃវេទិការនេះ (រូបថត៖ BNEWS/VNA)


ក្នុងបរិបទនៃការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ប្រភពផ្គត់ផ្គង់និងតម្រូវវការទំនិញត្រូវបានរអាក់រអួល សន្ទស្សន៍សេដ្ឋកិច្ចជាច្រើនត្រូវបានធ្លាក់ចុះ ហើយការលក់រាយទំនិញក៏គឺជាចំណុចវិជ្ជមានមួយនៃម៉ាក្រូសេដ្ឋកិច្ច។ យោងតាមទិន្នន័យស្ថិតិនៃអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថាអត្រាប្រាក់ចំណូលនៃការលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់ទំនិញសរុបនៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ បានកើនឡើង ៤,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាលទ្ធផលដ៏វិជ្ជមាន ដែលបង្ហាញពីតួនាទីនៃការផ្គត់ផ្គង់ទំនិញក្នុងស្រុក ក្នុងកាលៈទេសៈដែលជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិនៅតែវិវត្តន៍ដោយពិបាកប៉ាន់ស្មាននៅឡើយ ព្រមទាំងបញ្ជាក់ពីតួនាទីរបស់ទំនិញវៀតណាមនៅក្នុងទីផ្សារក្នុងស្រុកផងដែរ។ អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម លោកស្រី Truong Thi Ngoc Anh បានអោយដឹងថា៖

«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលវៀតណាមបានសន្យាចូលរួម មានខ្លឹមសារជាច្រើនទាំងបែបប្រពៃណីនិងមិនប្រពៃណី ហើយវាត្រូវបានគេរំពឹងថានឹងនាំមកនូវឱកាសជាច្រើនសម្រាប់សេដ្ឋកិច្ចវៀតណាម។ ហេតុដូច្នេះយើងបង្ហាញពីការទទួលខុសត្រូវរបស់យើងក្នុងការជំនះពុះពារលើការលំបាកដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថេរភាព និងកសាងពាណិជ្ជសញ្ញានិងមុខមាត់របស់ប្រទេសវៀតណាមផងដែរ»៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top